ត្រឹមម៉ោងនេះ មានអ្នកស្លាប់២៥ និង២៤នាក់របួស ពេលនេះក្រុមសង្គ្រោះអាចនឹង…

0
250

ត្រឹមម៉ោងនេះ មានអ្នកស្លាប់២៥ និង២៤នាក់របួស ពេលនេះក្រុមសង្គ្រោះអាចនឹង…

ព្រះសីហនុ៖  ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនដល់២៥នាក់(ស្រី៤នាក់) និងអ្នករបួស២៤នាក់ (ស្រី២នាក់) ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស២នាក់ទៀត ដែលជាអ្នកខេត្តព្រៃវែង នៅក្នុងគំនរបាក់បែកនៃអគារ ដោយគិតត្រឹមម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៤ ​ខែមិថុនា ឆ្នាំ២០១៩នេះ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ។

រហូតមកដល់ពេលនេះ ប្រតិបត្តិការចុងក្រោយក្នុងការស្វែងរកជនរងគ្រោះកំពុងបន្តធ្វើយ៉ាងសកម្មក្រោមកម្តៅថ្ងៃ ពីសំណាក់ក្រុមសង្គ្រោះចម្រុះ រហូតមកដល់ម៉ោងជាង៩ព្រឹកថ្ងៃ២៤មិថុនា២០១៩នេះ ការកាយគំនរបែកបាក់ជិតដល់ជាន់ខាងក្រោមហើយ។ ប្រភពក្រៅផ្លូវមួយចំនួនបានដាក់ការសង្សយ័ថា អាចនៅមានជនរងគ្រោះខ្លះទៀតនៅផ្នែកជាន់ខាងក្រោម ក្នុងនោះក៏មានជនជាតិចិនផងដែរ ចំពោះជនរងគ្រោះពិតប្រាកដនឹងដឹងនៅពេលប្រតិបត្តិការបញ្ចប់៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here