ម្នាក់ៗស្រក់ទឹកភ្នែកពេលឃើញស្ថានភាពរស់នៅរបស់លោក សែម សង្វាត(មានវីដេអូ)

0
392

ម្នាក់ៗស្រក់ទឹកភ្នែកពេលឃើញស្ថានភាពរស់នៅរបស់លោក សែម សង្វាត(មានវីដេអូ)

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីនេះនៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់សិល្បករសិល្បការីជាច្រើន បានបង្ហោះរូបភាពរបស់អតីតតារាចម្រៀងប្រុស លោក សែម សង្វាត ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះថាអតីតតារាចម្រៀងប្រុសរូបនេះ បានបាត់មុខពីសិល្បៈអស់ពេលជាច្រើនឆ្នាំមកហើយ។

ជាមួយគ្នានេះដែរ ក្រោយពីលោក សែម សង្វាត បានបង្ហាញមុខសាជាថ្មីនោះ គេសង្កេតឃើញថា លោកមានការខ្វះខាតខ្លាំងមែនទែន ពិសេសស្ថិតក្នុងសភាពស្គមស្គាំង និងមានជំងឺប្រចាំខ្លួន ដែលធ្វើឲ្យរូបលោកទ្រាំទ្រស្ទើរតែមិនបាន។ជាក់ស្ដែង កាលពីថ្មីៗនេះតារាស្រីចិត្តធម៌ ស្រី អូន ក៏មិនបាននៅស្ងៀមដែល ដោយនាងក៏បានចុះទៅផ្ទាល់ក្នុងការទៅមើលពីទុក្ខលំបាករបស់លោក សែម សង្វាត ថាខ្វះខាតខ្លាំងកម្រិតណា។

ក្នុងនោះផងដែរ តារាហ្វេសប៊ុកស្រីចិត្តធម៌ ស្រី អូន ក៏បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនដែរថា៖ «បងសែមសង្វាតគាត់ប្រឹងរកម្ហូបឆ្ងាញ់ៗឲ្យខ្ញុំហូប ទាំងខ្លួនគាត់ហូបតែពងមាន់ស្ងោរ រកតែអង្ករមិនគ្រប់អាណិតគាត់ណាស់ស្លូតនោះស្លូត»។ ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកលេងហ្វេសប៊ុកមិនតិចនោះទេ បាន ខ្លោចចិត្តអាណិតលោកគ្រប់ៗគ្នាតែម្ដង។គួររម្លឹកផងដែរថា តាមការរៀបរាប់របស់លោក នាពេលកន្លងមក អតីតតារាចម្រៀងប្រុស លោក សែម សង្វាត សព្វថ្ងៃខ្លួនស្នាក់នៅផ្ទះជួលព្រមទាំងត្រូវរ៉ាប់រងថ្លៃសាលារបស់កូនៗថែមទៀតផង៕


Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here