ក្រោយពីការលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ លោកត្រូវបានព្រះមហាក្សត្រទ្រង់….

0
281

ក្រោយពីការលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ លោកត្រូវបានព្រះមហាក្សត្រទ្រង់….

កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លេីកឡេីងបញ្ជាក់ថា ឯកឧត្ដម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើការគ្រប់គ្រង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលអោយមានរឿងឈឺចាប់កើតឡើង។

ក្នុងនោះដែរ ឯកឧត្ដម យន្ត មីន ក៏បានស្នើរមកសម្តេចតេជោ ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។ ហេីយចំពោះការស្នេីសុំនេះ សម្តេចក៏បានឯកភាពយល់ព្រម ដោយជំនួសឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។

ដោយឡែក បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ បានមានការលេីកឡេីងបញ្ជាក់ចំពោះការបញ្ចប់តំណែង និងផ្ទេរតួនាទី ដោយមានអត្ថន័យរៀបរាប់ទាំងស្រុងថា៖ «ព្រះរាជក្រឹត្យតែងតាំង អភិបាលខេត្តព្រះសីហនុ, កំពង់ចាម និងខេត្តព្រះវិហារ៖

– ផ្ទេរភារកិច្ចលោក គួច ចំរើន ទៅអភិបាលខេត្តព្រះសីហនុ ខណៈលោក យន្ត មីន ត្រូវផ្ទេរមកក្រសួងមហាផ្ទៃរង់ចាំទទួលភារកិច្ចថ្មី
– ផ្ទេរភារកិច្ចលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ទៅជាអភិបាលខេត្តកំពង់ចាម
– តែងតាំងលោក ប្រាក់ សវុណ្ណ ពីអភិបាលរងខេត្តស្វាយរៀង ទៅជាអភិបាលខេត្តព្រះវិហារ»។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here