គួរឲ្យសរសើរប្អូនប្រុស ពេជ្រ ថៃ ដែលបានចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះអគារ៧ជាន់រលំ និងបានជួយថវិកាចំនួន

0
230

គួរឲ្យសរសើរប្អូនប្រុស ពេជ្រ ថៃ ដែលបានចូលរួមរំលែកទុក្ខដល់គ្រួសារសពជនរងគ្រោះអគារ៧ជាន់រលំ និងបានជួយថវិកាចំនួន

នៅក្នុងហេតុការណ៍បាក់ស្រុតអគារ៧ជាន់ នៅក្នុងក្រុងព្រះសីហនុ បានបន្សល់នៅទុក្ខយ៉ាងក្រៀមក្រំ របស់ប្រជាពលរដ្ឋខ្មែរ​ និងសាច់ញាតិរបស់ជនរងគ្រោះ​។ ទឹកភ្នែកដែលពួកគាត់ស្រក់នៅពេលនេះ ពិតជាក្តីឈឺចាប់មួយដែលមិនអាចភ្លេចបាន របស់ប្រជាជនខ្មែរគ្រប់រូប ហើយក៏ជាការចងចាំដែលគ្មានថ្ងៃអាចបំភ្លេចបានរបស់គ្រួសារនៃសព។

ដោយមើលឃើញពីក្តីឈឺចាប់ និងទុក្ខសោករបស់គ្រួសារនៃសព កុមារាពេជ្រ ថៃ ដែលជាម្ចាស់ពាន The voice kid Cambodia ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំមួយនេះចំពោះគ្រួសារនៃសព របស់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងគំនរអគារនៅក្រុងព្រះសីហនុនោះ។

តាមរយៈលោក K01 បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា “ជំនួសមុខអោយគ្រួសាសពសូមអរគុណដល់ ដល់ក្មួយប្រុស ពេជ្រ ថៃដែលបានជួយឧបត្ថម្ភ ក្នុងកម្មវិធីបុណ្យសពអ្នកស្លាប់ការស្រុតអគារនៅកំពង់សោម ចំនួនទឹកប្រាក់ 200,000រៀល ថ្ងៃទី26_27ខាងមុខនេះដែលបានស្លាប់ក្នុងករណីបាក់អាគានៅខេត្តព្រះស៊ីហនុ សូមអនុមោទនាបុណ្យផងចុះ”។

គួររំលឹកផងដែរ​ ប្រតិបត្តិការ​នៃ​ការ​រុករក​ជន​រង​គ្រោះ​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ​រលំ រយៈពេល​៣ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ ត្រឹម​ម៉ោ​១៩និង៣០​នាទី ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នេះ​៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here