ស្ងាត់ៗ កែងឆេះ ជង្គង់ហោះ មកលេងទឹកដីអង្គរសៀមរាបជាថ្មីម្តងទៀត

0
73

ស្ងាត់ៗ កែងឆេះ ជង្គង់ហោះ មកលេងទឹកដីអង្គរសៀមរាបជាថ្មីម្តងទៀត

តារាសម្តែងភាពយន្តប្រភេទវាយតប់(Action Movie) គឺលោក កែងឆេះ ត្រូវបានពិភពលោកស្គាល់ថាជាអ្នកលេងក្បាច់គុណបែបបុរាណនៅក្នុងឈុតវីដេអូថៃជាច្រើនរឿងរហូតល្បីដល់ហូលីវូដ។

ថ្មីៗនេះលោក កែងឆេះបានមកលេងកម្ពុជាដើម្បីមកទស្សនាប្រាសាទអង្គរវត្តនៅក្នុងដីសៀមរាបអស់រយះពេលជាច្រើនថ្ងៃ និងថតរូបអនុស្សារីយ៍ជាច្រើននៅតាមប្រាសាទនានាក្នុងបរិវេនអង្គរ។​ នេះជាលើកទី២ ហើយដែលលោកបានមកប្រទេសកម្ពុជាជាដែនដីដើមនៃកំណើតដូនតារបស់លោក។ គួររំលឹកផងដែរថា លោក កែងឆេះមានដើមកំណើតនៅខេត្តសូរិន្ទ ប្រទេសថៃ ដែលជាទឹកដីខ្មែរពីមុន។ លោក កែងឆេះមិនត្រឹមតែនិយាយខ្មែរបានច្បាស់ទេ ថែមទាំងចេះច្រៀងបទខ្មែរជាច្រើនបទទៀតផង ដោយសារតែឪពុកម្តាយរបស់គាត់មានឈាមជ័រជាខ្មែរ។

ទោះជាដំណើរកំសាន្តរបស់លោកមិនមានរយះពេលវែងនៅលើទឹកដីអង្គរ ក៏លោកមានចិត្តសប្បាយរីករាយដែលបានឃើញទឹកដីនេះពោរពេញទៅដោយស្នាមញញឹម និងរុះររាយរាក់ទាក់ពីបងប្អូនខ្មែរយើង។ លោក សង្ឃឹមថានឹងមានឳកាសទៀតនឹងមកលេងកម្ពុជាម្តងទៀតនៅថ្ងៃណាមួយពុំខាន៕ ចុះផ្សាយឡើង ២០១៨ 

 

LEAVE A REPLY

Please enter your comment!
Please enter your name here