សូមប្រយ័ត្នកំហុស៧ចំនុចនេះសម្រាប់អ្នកប្រើប្រាស់រថយន្តលេខអូតូ

0
264

សូមប្រយ័ត្នកំហុស៧ចំនុចនេះសម្រាប់អ្នកប្រើប្រាស់រថយន្តលេខអូតូ

ការបើកបររថយន្តដែលមានប្រអប់លេខស្វ័យប្រវត្តិគឺមានភាពងាយស្រួលក្នុងការបើកបរ ជាធម្មតាអ្នកដែលចេះបើកតិចតួចក៏អាចបើកបរបានដែរ។ ក៏ប៉ុន្តែយើងត្រូវស្វែងយល់ពីការបើកបររបស់វា ដើម្បីជៀសវាងការអនុវត្តន៍មួយចំនួនដែលអាចមានផលប៉ះពាល់ដល់រថយន្តរបស់អ្នក។

នេះគឺជាកំហុសចំនួន 7 ដែលអាចធ្វើអោយរថយន្តខូចខាតយ៉ាងធ្ងន់ធ្ងរហើយបណ្តាលអ្នកដែលជាម្ចាស់ចំណាយអស់ប្រាក់ច្រើនទៅលើការជួសជុល។

  1. នៅពេលកំពុងបើកបរសូមកុំដាក់លេខ Neutral Mode (N)

ឧទាហរណ៍៖ នៅពេលដែលកំពុងបើកបរចុះទួលសូមកុំដាក់លេខអក្សរ (N) ធ្វើដូចនេះមិនមានការកាត់បន្ថយប្រេងឥន្ធនៈទេ វាអាចបណ្តាលអោយខួចប្រអប់លេខដោយការបញ្ជួនប្រេងរំអិលទៅកាន់ប្រអប់លេខមិនគ្រប់គ្រាន់ និងមិនលំនឹងក្នុងការបើកបរ។

  1. រោទិ៍មា៉ស៊ីនមុនពេលដាក់លេខ

អាចធ្វើអោយមានកកិតខ្លាំងរវាងផ្នែកប្រអប់លេខ និងម៉ាស៊ីនដែលបណ្តាលអោយខូចខាតដល់ផ្នែកម៉ាស៊ីន។

  1. ប្តូរលេខនៅពេលរថយន្តកុំពុងបើកបរ

វាធ្វើអោយប្រអប់លេខមានការផ្លាស់ប្តូរទិសលឿនដូចជានៅពេលដែលយើងប្តូរលេខទៅ ​Parking (P) លេខសម្រាប់ចត នៅពេលដែលរថយន្តមិនទាន់ឈប់។ ធ្វើដូចនេះវាធ្វើអោយមានការខូតប្រអប់លេខ ដូច្នេះយើងត្រូវឈប់សិនបន្ទាប់មកយើងប្តូរទៅលេខ (P) ទើបល្អ។

  1. ប្តូរលេខ (N) នៅពេលឈប់ភ្លើងស្តុប

អ្នកបើកបរជាច្រើនធ្វើដូច្នេះដើម្បីសន្សំសំចៃឥន្ធនៈ និងទប់លំនឹងកុំអោយមានចលនា។

  1. ប្តូរលេខ (P)​ មុនពេលឈប់

ការប្តូរលេខ (P) គឺការដាក់សម្រាប់ពេលចត​ វានឹងជាប់លេខមិនអោយរថយន្តមានចលនា។ នៅពេលដែលអ្នកប្តូរទៅ (P) ហើយរថយន្តមិនទាន់ឈប់នោះ វាអាចប្រឈមនឹងការខូចប្រអប់លេខ។

  1. បើកបរដោយមិនបានកម្តៅម៉ាស៊ីន

វាជាកំហុសមួយជាពិសេសនៅក្នុងរដូវត្រជាក់។ ប្រេងរំអិលមានការផ្លាស់ទីយឺតនៅពេលពេលមានអាសធតុត្រជាក់។​ ដូច្នេះប្រសិនបើអ្នកបើកលឿនតាំងពេលចាប់ផ្តើមភ្លាមនោះវានឹងអាចមានការខូចផ្នែកខាងក្នុងនៃម៉ាស៊ីន និងប្រអប់លេខ។

  1. ប្រេងឥន្ធនៈក្នុងធុងមានតិច

រថយន្តប្រអប់លេខស្វ័យប្រវត្តិ ដើម្បីដំណើរការបានស្រួលត្រូវមានប្រេងឥន្ធនៈនៅក្នុងធុងគ្រប់គ្រាន់។ ដូច្នេះហើយប្រសិនបើអ្នកបន្តការទុកអោយប្រេងឥន្ធនៈមានតិចវាអាចបណ្តាលអោយខូចបិុចប្រេងរបស់រថយន្តផងដែរ។

ប្រភព៖ Autospeed

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here