ខ្លោចចិត្ត! ទៅវ៉ៃដល់ស្រុកថៃ ចប់ការប្រកួតនៅសល់លុយតែ ៦០០បាតមកផ្ទះវិញ

0
158

ខ្លោចចិត្ត! ទៅវ៉ៃដល់ស្រុកថៃ ចប់ការប្រកួតនៅសល់លុយតែ ៦០០បាតមកផ្ទះវិញ

ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ម្សិលមិញនេះ យោងតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ Them Seanghai បានបង្ហោះរឿងរ៉ាវដ៏ហួសចិត្តនឹងអាណិតជាពន់ពេក ដល់កីឡាករប្រដាល់គុនខ្មែរពូកែគ្រប់ស្នៀត ព្រឿង សុជាតិ ក្រោយត្រឡប់មកពីប្រកួតនៅប្រទេសថៃ ដែលទទួលបានលទ្ធផលស្មើគ្នានឹងគួប្រគួត តែអ្វីដែលហួសចិត្តនោះគឺកីឡាកររូបនេះ សល់ប្រាក់តម្លៃខ្លួនត្រឹម៦០០បាត ពេលមកដល់ស្រុកខ្មែរ។ បើតាមប្រភពដដែលបានរៀបរាប់គួរអាសូរយ៉ាងដូច្នេះថា៖

«បែកច្រមុះ មិនដែលទៅប្រកួតនៅថៃទៅជាលើកដំបូង គ្រាន់តែថ្លៃធ្វើប៉ាស្ព័រគ្រប់ល្មមម៉ាសងគេ អ្នកណាមិនអាណិត បើប្រកួតចប់សល់លុយតែ600បាត បើគិតជាលុយដុល្លាមិនគិតទឹកស្មើរ15$ ទៅវិញល្មមគ្រប់លុយទិញថ្នាំផឹក ប្រកួតបានល្អដែរបានស្មើរកីឡាករថៃ ក្រោយចប់ពីការប្រកួតសល់លុយតែប៉ុណ្ណឹង»។ ប្រភពខាងលើក៏ដង្ហោយអាណិតដល់ចិត្តកីឡាករ ព្រឿង សុជាតិ ទៀតថា

ជីវិតអ្នកប្រដាល់តែប៉ុណ្ណឹងបងប្អូនអើយ 60%ទៅហើយដែរមានជីវភាពខ្វះខាត ប្រកួតចប់ពីកម្មវិធី Super Champ គឺសល់លុយ15$ ព្រឿង សុជាតិ ជួយម្នាក់1000រៀលទៅបងប្អូន ក្រែងបានទិញថ្នាំលេប ហើយក៏មិនមែននិយាយឌឺគ្នាឯងទេដែរ តែនេះនិយាយពិតមែនណា ឈឺសាច់ចង់ងាប់គ្រាន់តែថ្លៃសងគេអស់ល្មម មានឧកាសចាំជួបគ្នាស៊ូៗ» ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here