ហាមទទួលទានផ្លែម្រះដាច់ខាត ចំពោះអ្នកដែលឋិតក្នុងស្ថានភាពទាំង៥ប្រភេទនេះ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក

0
466

ហាមទទួលទានផ្លែម្រះដាច់ខាត ចំពោះអ្នកដែលឋិតក្នុងស្ថានភាពទាំង៥ប្រភេទនេះ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក

ផ្លែម្រះត្រូវបានគេស្គាល់ថា ជាប្រភេទបន្លែដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ វាសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម និងជាតិដែកជាដើម។ ប៉ុន្តែដោយសារវាអាចមានផលប៉ះពាល់ខ្លះ ទើបមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលទានបន្លែល្វីងមួយនេះបានទេ។ មូលហេតុមួយចំនួនដែលមិនគួរទទួលទានម្រះ ដើម្បីកុំឲ្យមានបញ្ហាដល់សុខភាព៖

១.អ្នកមានសម្ពាធឈាមទាប: អ្នកធ្លាប់មានសម្ពាធឈាមធ្លាក់ចុះមិនគួរទទួលទានម្រះទេ ដោយសារបន្លែប្រភេទនេះមានសារធាតុមួយចំនួនដែលបណ្ដាលឲ្យជាតិស្ករនៅក្នុងឈាមកាន់តែធ្លាក់ចុះទាប និងបង្កឲ្យជំងឺខាងលើនេះកាន់តែធ្ងន់ធ្ងរជាងមុន។២.អ្នកមានបញ្ហាថ្លើម និងតម្រងនោម: អ្នកជំងឺទាំង២ប្រភេទនេះ គួរចៀសវាងការទទួលទានម្រះ ដោយសារវាជាប្រភេទបន្លែដែលពិបាករំលាយ និងអាចបណ្ដាលឲ្យទៅជាហើម។

៣.អ្នកមានបញ្ហាក្រពះ ពោះវៀន: សម្រាប់អ្នកដែលតែងមានបញ្ហាឈឺក្រពះ ពោះវៀនយល់ល្អកុំទទួលទានបន្លែនេះអី ព្រោះធ្វើឱ្យក្រពះពិបាកដំណើរការ មិនងាយរំលាយអាហារបានស្រួល និងពិបាកបន្ទោរបង់។

៤.អ្នកទើបវះកាត់រួច: អ្នកជំនាញជាច្រើនរកឃើញថា ការទទួលទានផ្លែម្រះអាចចូលទៅរំខានដល់ការគ្រប់គ្រងកម្រិតគ្លុយកូសក្នុងឈាមទាំងក្នុង និងក្រោយពេលវះកាត់។ ដូច្នេះជាការល្អ គួរតែបញ្ឈប់ការទទួលទានអាហារទាំងឡាយដែលមានជាតិម្រះ យ៉ាងហោចណាស់ ២អាទិត្យ ទាំងមុន និងក្រោយពេលដែលត្រូវវះកាត់។

៥.ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅកូនដោយទឹកដោះ: ផ្លែម្រះមិនសូវសម្បូរជាតិកាកសរសៃ និងជាតិខ្លាញ់ទេ ដូច្នេះវាមិនល្អឡើយសម្រាប់ធ្វើជាអាហារបំប៉នសម្រាប់ស្ត្រីមានផ្ទៃពោះ និងក្រោយពេលឆ្លងទន្លេ។ ក្រៅពីនេះ វាក៏អាចបណ្ដាលឲ្យទៅជាខ្វះជាតិស្ករ

ទៀតផង។ មួយវិញទៀត ម្រះអាចជួយបង្កើនកម្លាំងមាត់ស្បូន ដែលអាចបណ្ដាលឲ្យមានការធ្លាក់ឈាម និងអាចឲ្យកូនកើតមិនគ្រប់ខែក៏ថាបាន។ចំណែកស្ត្រីបំបៅដោះកូន មិនគួរទទួលទានបន្លែនេះទេ ព្រោះសារធាតុប៉ះពាល់ទាំងឡាយអាចជ្រៀតចូលតាមរយៈទឹកដោះ បណ្ដាលឲ្យកូនមានបញ្ហា៕sne9.com

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here