យន្តហោះដឹកអ្នកដំណើរមួយផ្ទុកមនុស្ស២១៧នាក់ចុះចតជាបន្ទាន់ដោយសារផ្ទុះឆ្នាំងសាកទូរស័ព្ទ

0
257

យន្តហោះដឹកអ្នកដំណើរមួយផ្ទុកមនុស្ស២១៧នាក់ចុះចតជាបន្ទាន់ដោយសារផ្ទុះឆ្នាំងសាកទូរស័ព្ទ

អង់គ្លេស៖ យោងតាមការផ្សាយចេញ ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកក្កដា ឆ្នាំ២០១៩ បានអោយដឹងថាយន្តហោះអ្នកដំណើរមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស វើជីនអាត្លង់ទិក (Virgin Atlantic) ដែលមានគោលដៅហោះហើរពីទីក្រុងញូយ៉ក ឆ្ពោះមកកាន់ទីក្រុងឡុងដ៍ ត្រូវបង្ខំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋាន បូស្តុនឡូហ្គេន (Boston Logan) ក្នុងរដ្ឋ ម៉ាស្សាជូសេតស៍ (Massachusetts) របស់សហរដ្ឋអាមេរិក ដោយសារមានភ្លើងឆេះលើយន្តហោះ។  ។

តាមប្រភពព័ត៌មាននេះបានអោយដឹងបន្ថែមទៀតថា អ្នកដំណើរទាំងអស់គឺ ២១៧នាក់ ត្រូវបានជម្លៀសចេញពីលើយន្តហោះក្រោយពីបុគ្គលិកយន្តហោះនេះនាំគ្នាពន្លត់បានជោគជ័យ។ ប្រភពព័ត៌មានដដែលបានអោយដឹងថាមូលហេតុឆេះនេះគឺបណ្តាលមកពីឆ្នាំងសាកទូរស័ព្ទផ្ទុះឆេះដែលបង្ខំអោយ យន្តហោះនោះបានចុះចតជាបន្ទាន់នៅឯទីក្រុង Boston។ ប៉ុន្តែតាមសេចក្តីរាយការណ៍ព័ត៌មានពុំមានមនុស្សទទួលរងរបួសឡើយ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here