អាសូរណាស់! ផ្ទះជួលគេរស់នៅក្រោមបន្ទុកកូនបួននាក់ ប្តីទៅថៃខលមិនចូលពេលនេះ…

0
117

អាសូរណាស់! ផ្ទះជួលគេរស់នៅក្រោមបន្ទុកកូនបួននាក់ ប្តីទៅថៃខលមិនចូលពេលនេះ…

កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ហ្វៃ អុីហ្សាស” បានបង្ហោះពីស្ថានភាពគ្រួសារមួយ ពិតជាគួរឲ្យអាណិតខ្លោចចិត្ត ព្រោះគ្មានលទ្ធភាពដើម្បីព្យាបាលជំងឺកូនទេ។ ម្ចាស់ហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់សារខ្លីមួយឲ្យដឹងបន្ថែមទៀតថា៖“ព្រឹកមិញនេះខ្ញុំបានទៅផ្សារ​គីឡូលេខ7 ហើយបងស្រីក៏បាន​ពឹងអោយខ្ញុំជួយគាត់ផង គាត់ជាខ្មែរ តែគាត់ចូលឥស្លាម​ មានកូនបួននាក់ ប្តីក៏ទៅថៃ ខលមិនចូល កូនក៏មានជម្ងឺរលាកស្រោមខួរក្បាល​ គួរអោយអាណិតណាស់ ផ្ទះក៏ជួលគេ ចឹងហើយសូមបងប្អូនជួយគាត់ផង លេខទាក់ទង 098 96 96 44 សូមបញ្ជាក់​ គាត់រស់នៅគីឡូលេខ8 ខណ្ឌឬស្សីកែវ ។”។

ក្នុងនោះគេក៏បានឃើញម្តាយក្មេងម្នាក់នេះរៀបរាប់ទាំងទឹកភ្នែកថា “ខ្ញុំចង់ឲ្យកូនបានចូលរៀនវិញ កូនខ្ញុំរៀនពូកែណាស់ ឥឡូវវាភ្លេចការចងចាំអស់ហើយ បើបងប្អូន រឺអង្គការណាមានលទ្ធភាព ជួយព្យាបាលកូនខ្ញុំផង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម ហើយក៏សូមសប្បុរសជនដែលបានដឹងរឿងនេះ សូមមេត្តាជួយគាត់ផង៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here