ឥរិយាបថនៃការដេករបស់អ្នក អាចឆ្លុះបញ្ចាំងពីអត្តចារិក និងជីវិតរស់នៅប្រចាំថ្ងៃ

0
196

ឥរិយាបថនៃការដេករបស់អ្នក អាចឆ្លុះបញ្ចាំងពីអត្តចារិក និងជីវិតរស់នៅប្រចាំថ្ងៃ

ឥរិយាបថនៃការដេករបស់លោកអ្នកសព្វថ្ងៃគឺអាចបញ្ជាក់បាននៅអត្តចរិក និងកាយវិការប្រចាំថ្ងៃរបស់អ្នកបានដោយសារតែការសិក្សាពីការដេករបស់មនុស្សយើងមានពាក់ព័ន្ធនឹងជីវិតរស់នៅ។ យោងតាមសិក្សាស្រាវជ្រាវពីសកលវិទ្យាល័យអុកវើតប្រទេសអង់គ្លេសបានកំណត់ការដេករបស់មនុស្សយើងមាន៦យ៉ាងខុសៗគ្នា។ សូមមើលការដេកទាំង៦ដែលអ្នកបានធ្វើជារៀងរាល់យប់ដូចខាងក្រោម៖

1.​ដេកអង្គុញជង្គង់

អ្នកដែលចូលចិត្តដេកអង្គុញជង្គង់គឺជាប្រភេទមនុស្សដែលមានចិត្តស្ងប់ស្ងាត់ មានអត្តចារិកអៀនខ្មាស់ច្រើននឹងរឿងស្នេហា ប៉ុន្តែតាមការស្រាវជ្រាវ និងសិក្សាក្នុងចំណោមមនុស្ស១០០០នាក់គឺមាន៤០%ជាមនុស្សស្មោះ និងផ្តល់ភាពកក់ក្តៅដល់ដទៃ។

2. ដេកត្រង់ខ្លួន

ចំពោះអ្នកដែលចូលចិត្តដេករបៀបនេះជាប្រភេទមនុស្សដែលមានចិត្តក្លាហាន ចេះចូលរួមសកម្មភាពជាក្រុម មិនខ្លាចពីស្ថានភាពបរាជ័យ ហើយជាមនុស្សចេះចុះចូលជាមួយនឹងសង្គមខាងក្រៅដោយចិត្តអង់អាចក្លាហានជាទីបំផុត។

3. ដេកចង្កោងខ្នង

១៣%នៃប្រភេទមនុស្សដេកបែបនេះជាប្រភេទមនុស្សដែលមានចិត្តអំនួត មោទនភាពខ្លាំងលើខ្លួនឯង ចូលចិត្តមើលបំណាំមិត្តរួមក្រុម ច្រណែននឹងភាពជោគជ័យរបស់គេ ហើយជាមនុស្សមានគំនុំជាប់នឹងខ្លួន មិនសូវចេះអធ្យាស្រ័យអោយគ្នាទៅវិញទៅមកឡើយ។

4.ដេកផ្ងារត្រង់

អ្នកដែលចូលចិត្តដេកផ្ងារត្រង់បែបនេះកម្រណាស់ គឺមានមិនដល់៨%ទេ តាមការសិក្សានេះបានអោយដឹងថា ការដេកផ្ងារគឺជាមនុស្សភាគតិចណាស់ដែលមានរបៀបដេកអញ្ចឹង ព្រោះអ្នកដែលដេកបែបនេះគឺជាមនុស្សមានចិត្តក្លាហាន ចូលចិត្តជួយគេដោយមិនគិតពីលទ្ធផល ឬសំណងមកវិញ មានភាពស្មោះត្រង់ជានិច្ច មិនប្រកាន់ខឹងច្រើន។

5.ដេកផ្ងារវៀចក

មនុស្សជាច្រើនតែងតែដេករបៀបនេះ ហើយប្រភេទមនុស្សដេកបែបនេះគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីៗលឿន និងមានទំនុកចិត្តខ្ពស់ជាមួយនឹងការងារ ហើយជាមនុស្សដែលចូលចិត្តសេរីភាព មិនចូលចិត្តនៅក្រោមការគៀបសង្កត់ពីនរណាឡើយ។

6.ដេកផ្កាប់មុខ

ជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ ជាមនុស្សចូលចិត្តស្តាប់ច្រើនជាងនិយាយ ហើយជាមួយមនុស្សចេះរោះរាយរាក់ទាក់ជាមួយនឹងអ្នកដទៃច្រើន មិនចូលចិត្តសាំញុំ មិនសូវខ្វល់ច្រើន។ ដូចនេះមនុស្សប្រភេទនេះគឺអ្នកគួរតែរាប់អានជាមិត្ត។

ចំពោះឥរិយាបថខាងលើនៃការដេក តើអ្នកស្ថិតនៅក្នុងចំណុចមួយណា?

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here