ត្រឹមតែ០៩ថ្ងៃសោះ មានអ្នកស្លាប់រហូតដល់៤៥នាក់ និងរបួសធ្ងន់ស្រាលជាង១០០នាក់

0
132

ត្រឹមតែ០៩ថ្ងៃសោះ មានអ្នកស្លាប់រហូតដល់៤៥នាក់ និងរបួសធ្ងន់ស្រាលជាង១០០នាក់

ភ្នំពេញ៖ត្រឹមរយៈពេល៩ថ្ងៃ នៃខែកក្កដា នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានសម្លាប់ជីវិតមនុស្សចំនួន៤៥នាក់ និង រងរបួសធ្ងន់ស្រាលចំនួន១៤៥នាក់ ក្នុង​ហេតុការណ៍​កើតឡើងចំនួន៩៨​លើក ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ដោយឡែក នៅថ្ងៃទី៩ ខែកក្កដា វិញ នេះ គឺ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានសម្លាប់ជិវិតមនុស្សចំនួន៥នាក់ និង រងរបួសធ្ងន់ស្រាលចំនួន១២នាក់ ដោយសារ​ហេតុការណ៍​ប៉ះទង្គិចគ្នាចំនួន១១​លើក ។​ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here