ពេលនេះសមត្ថកិច្ចបានជួបនារីរងគ្រោះដោយសារប្តីវាយធ្វើបាបហើយ និងកំពុងស្រាវជ្រាវរកជនបង្ក

0
161

ពេលនេះសមត្ថកិច្ចបានជួបនារីរងគ្រោះដោយសារប្តីវាយធ្វើបាបហើយ និងកំពុងស្រាវជ្រាវរកជនបង្ក

យោងតាមគណនីផេកហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថានៅរសៀលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៩ នេះសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ បានជួប​ និងទទួលពាក្យបណ្តឹងពីនារីរងគ្រោះដោយអំពេីហិង្សារួចហេីយ និងកំពុងស្រាវជ្រាវរកជនបង្ករមកទទួលទោសតាមច្បាប់។

គួររំលឹកផងដែរថាមានគណនីហ្វេសបុកនារីម្នាក់បានបង្ហោះពីនារីរងគ្រោះដោយសារការប្រើហឹង្សារបស់ប្តីធ្វើអោយនាងរងរបួសជាទំងន់ហើយត្រូវទៅពេទ្យដោយគ្មានប្រាក់សូម្បីតែមួយរៀល។ ដោយគណនីដដែលនេះបានបង្ហោះថា៖ “មានស្ត្រីម្នាក់ឈ្មោះលីណាត្រូវមានប្តីវ៉ៃនិងយកកាំបិតមកឆូតមុខទៀតរស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេព្រោះប្តីប្រមូលយកលុយនិងទូរសព្ឌ័អស់ហើយ ខ្ញុំជួយគាត់បានតែ ៥០០០០ម៉ឺនរៀលប៉ុណ្ណោះ តែលូវគាត់បានទៅកាល់ម៉ែត្រហើយ ព្រោះនៅកាល់ម៉ែត្រមានពេទ្យក្រីក្រសំរាប់ព្យាបាលអ្នកគ្មានលុយ ខ្ញុំជួបគាត់មិញនៅពេទ្យ កេតុមាលា ជួយស៊ែរផងទៅ សង្ឃឹមថាគាត់មានអ្នកជួយ🙏🙏🙏”។

ក្នុងពេលនេះសមត្ថកិច្ចកំពុងទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ហើយបន្តនីតិវិធីដើម្បីស្វែងរកជនល្មើសជាប្តីមកទទួលទោសតាមច្បាប់៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here