កម្របានឃើញណាស់! ប្រទះឃើញរូបសំណាក់ព្រះនាង លីវ យី ស្តេចស្រីមុនគេបង្អស់នៅ…

0
142

កម្របានឃើញណាស់! ប្រទះឃើញរូបសំណាក់ព្រះនាង លីវ យី ស្តេចស្រីមុនគេបង្អស់នៅ…

ពង្សាវតារខ្មែរ បានចារឹកនូវស្ដេចស្រី៦អង្គដែលជានិមិត្តរូបអរិយធម៌ជាតិ ។ ទំព័រក្រាំងមាសប្រវត្តិសាស្រ្ដដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា បើកឡើងឃើញមានលេចឈ្មោះ ព្រះនាងសោមាឬហៅម្យ៉ាងទៀតថា លីវយីគឺជាព្រះរាជាមួយអង្គ ដែលនាំមកនូវសង្គមលទ្ធិមាតាធិបតេយ្យ នាសតវត្សទី១នៃគ.ស។ ព្រះនាងមានគុណសម្បត្តិច្រើនអនេក ទាំងចំណេះដឹង ភាពក្លាហាន ឆន្ទៈជាតិនិយម រូបសម្បត្តិ និង ពូជពង្ស ក្នុងការដឹកនាំសង្គមនគរភ្នំ និង សឹងតែមានប្រៀបជាងបុរសនានា ទាំងការបង្រួបបង្រួមជាតិ និង ការបង្កើនតម្លៃស្រ្ដីក្នុងបរិបទវប្បធម៌ជាតិ។

កាលពីថ្មីៗនេះ រូបសំណាកព្រះនាង លីវ យី ដែលជាស្ដេចស្រីមុនគេបង្អស់ បានសោយរាជ្យនៅនគរគោកធ្លក ឬប្រទេសកម្ពុជា ត្រូវបានអ្នកភូមិអូពោធ៏ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ប្រទះឃើញលេចរូបរាងឡើង នៅក្នុងព្រៃខាងក្រោយផ្ទះរបស់គាត់ កាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

យោងតាមប្រភពពីលោក ង៉ែត អូន ជាប្រជាពលរដ្ឋនៅភូមិខាងលើ ដែលបានប្រទះឃើញរូបសំណាក់នេះ ឲ្យដឹងថា កាលពីល្ងាចថ្ងៃសុក្រកន្លងទៅ លោកបានត្រាយព្រៃក្រោយផ្ទះ ដែលជាដីអតីតទួលអង្គសម័យមុន ដើម្បីដាំដំណាំ ស្រាប់តែប្រទះឃើញរូបសំណាក់ថ្មមួយកប់នៅក្នុងដី លោកក៏បានគាស់យកមកប្រគល់ឲ្យនគបាលប៉ុស្តិ៍សំបួរ ថែរក្សាទុក។

លោក ង៉ែត អូន បន្តទៀតថា ក្រោយពីមានការដឹងពីអ្នកភូមិថា រូបសំណាកនេះ គឺជារូបសំណាក់របស់ព្រះនាង លីវ យី ដែលជាស្ដេចស្រីដំបូងគេ បានសោយរាជ្យនៅនគគោកធ្លក ដែលជានគរកកើតមុនគេ បងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នា សើ្នសុំអាជ្ញាធរយករូបសំណាកនេះ មកធ្វើបុណ្យនៅកន្លែងដែលគាស់កកាយឃើញ ដើម្បីសុំសេចក្ដីសុខ និងភាពសម្បូរសប្បាយដល់អ្នកភូមិ។

លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ថ្លែងឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋប្រទះឃើញរូបសំណាកនេះ និងបានយកមកទុកនៅនគរបាលប៉ុស្តិ៍ នៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ បានស្នើសុំអាជ្ញាធរយករូបសំណាក មកធ្វើពីបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបន់ស្រន់សុំសេចក្ដីសុខ ហើយនៅថ្ងៃស្អែក ខាងមន្ទីរវប្បធម៌ នឹងមកទទួលយករូបសំណាកនេះ ទៅតម្កល់ទុកនៅសារៈមន្ទីរខេត្តតាកែវ។

លោកស្រី ព្រំ សុគន្ធារី ប្រធានមន្ទីរវប្បធម៌ និងវិចឹត្រសិល្បៈ ខេត្តតាកែវ បានថ្លែងថា រូបសំណាកនេះ មិនមែនជារូបសំណាកព្រះនាង លីវ យី នោះទេ ពោលរូបសំណាក់នេះ គឺជារូបសំណាកព្រះវិស្នុរ ហើយនៅថ្ងៃស្អែក មន្រ្តីមន្ទីរវប្បធម៌ នឹងទៅយករូបសំណាក់នេះ ទៅថែរក្សាទុកនៅសារៈមន្ទីររបស់ខេត្ត។ ដោយឡែក ខាងមន្ទីរក៏មានថវិកាមួយចំនួន ដើម្បីជាកាលើកទឹកចិត្តដល់អ្នករកឃើញ ហើយប្រគល់ឲ្យអាជ្ញាធរជំនាញគ្រប់គ្រង៕KN

LEAVE A REPLY

Please enter your comment!
Please enter your name here