ចាប់បានហើយ! បុរសវាយប្រពន្ធ និងយកកាំបិតឆូតមុខរបួសធ្ងន់ល្បីតាមហ្វេសបុក

0
1409

ចាប់បានហើយ! បុរសវាយប្រពន្ធ និងយកកាំបិតឆូតមុខរបួសធ្ងន់ល្បីតាមហ្វេសបុក

ភ្នំពេញ៖ ក្រោយមានករណី បុរសម្នាក់ បានវាយប្រពន្ធរបួសពេញមុខហូរឈាម ត្រូវគេបង្ហោះផ្អើលពេញ Facebook ព្រោះតែគ្មានលុយទៅមន្ទីរពេទ្យ រហូតផ្អើលដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសស្វែងរកស្ត្រីរងគ្រោះដើម្បីសាកសួរ និងរកយុត្តិធម៌ជូនគាត់តាមច្បាប់ ពេលនេះបុរសជាប្តីខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ នៅថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ចំណុចផ្ទះជួល ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ មានការShareកក្រើកបណ្តាញសង្គម ដោយស្ត្រីម្នាក់ ឈ្មោះ លីណា ត្រូវបានប្តីវាយ និងយកកាំបិតមកឆូតមុខទៀត រស់នៅផ្ទះជួលទួលសង្កែ មកពេទ្យគ្មានលុយទេ ព្រោះប្តីប្រមូលយកលុយនិងទូរសព្ទអស់ហើយ ត្រូវបានគេជួយថវិកាបន្តិចបន្តួចយកទៅព្យាបាលរបួសនោះ ហើយ ក្រោយមកក៏ត្រូវបាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះទាំងស្រុងថា ៖ បន្ទាប់ពីបានឃើញព័ត៌មានចុះផ្សាយនៅលើបណ្តាញសង្គមរួចមក សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវរកជនរងគ្រោះ ដើម្បីសាកសួរព័ត៌មានបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ។ បើបងប្អូនប្រជាពលរដ្ឋបានស្គាល់ជនរងគ្រោះ សូមជួយប្រាប់ពីអាស័យដ្ឋានគាត់ផង ដើម្បីឲ្យសមត្ថកិច្ចជួយគាត់លើកិច្ចការនេះ ។

លុះនៅថ្ងៃត្រង់ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចប៉ុស្តិ៍ឬស្សីកែវ ក៏ចុះទៅឃាត់ខ្លួនតែម្តង ដើម្បីកសាងសំណុំរឿងចាត់ការផ្លូវច្បាប់បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here