កិច្ចសន្យា៣ចំនុចរបស់ភិក្ខុ តាក់ស៊ី ក្រោយការរិះគន់ពីពុទ្ធបរិស័ទរឿងសម្តែងធម៌ទេសនាបែបកំប្លែង

0
283

កិច្ចសន្យា៣ចំនុចរបស់ភិក្ខុ តាក់ស៊ី ក្រោយការរិះគន់ពីពុទ្ធបរិស័ទរឿងសម្តែងធម៌ទេសនាបែបកំប្លែង

កំពង់ស្ពឺ៖ ផ្ទុះការរិះគន់ជាខ្លាំងចំពោះ ភិក្ខុ ប៉ុល សារឿង ហៅ តាក់ស៊ី ដែលកន្លងទៅបានធ្វើធម៌ទេសនាបែបកំប្លែង និងកាយវិការដូចនៅលើឆាកកំប្លែងទូរទស្សន៍។ ប់ុន្តែក្រោយពីមានការរិះគន់នេះ ភក្ខុ តាក់ស៊ីបានធ្វើកិច្ចសន្យាចំនួន៣ចំណុចចំពោះព្រះភ័ក្រ ព្រះតេជគុណ កែវ ចន្ថា ព្រះមេគណៈខេត្តកំពង់ស្ពឺ បន្ទាប់ពីពុទ្ធបរិស័ទរិះគន់ខ្លាំង។

ភិក្ខុ តាក់ស៊ី បានសន្យាចំនួន៣ចំណុច រួមមាន ៖ ទី១,ឈប់ទេសនាមួយរយៈពេល ។ ទី២,ឈប់សម្តែងធម៌ទេសនាដែលមានកាយវិការមិនសមជាសមណៈ ឬ សំឡេងដូចអ្នកកំប្លែង ។ ទី៣ ប្រឹងប្រែងរៀនសូត្រធម៌អោយបានយូរគួរសម និង រៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធសាសនាបានច្រើនសិន ។

កិច្ចសន្យារបស់ភិក្ខុ តាក់ស៊ី នាពេលនេះ គឺ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញនេះ បន្ទាប់ពីពុទ្ធបរិស័ទរិះគន់ភិក្ខុ តាក់ស៊ី ថា “សម្តែងធម៌ទេសនា ដូចលេងកំប្លែង” ធ្វើអោយបាត់បង់តម្លៃនៃព្រះពុទ្ធសាសនា ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here