ស៊ែរបន្ត! រហូតដល់ថ្ងៃទី ១៥ កក្កដា ២០១៩ នឹងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្ទាក់

0
179

ស៊ែរបន្ត! រហូតដល់ថ្ងៃទី ១៥ កក្កដា ២០១៩ នឹងមានបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្ទាក់

កម្ពុជាកំពុងទទួលរងនូវឥទ្ធិពលជ្រលងសម្ពាធទាប ជាមួយនឹងរបបខ្យល់មូសុងនិរតីកម្រិតមធ្យម។ ប្រឈមនឹងបញ្ហានេះក្រសួងធនធានទឹកអំពាវនាវឲ្យសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានឡើងជាយថាហេតុ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៩ កក្កដានេះ ក្រសួងបានបញ្ជាក់ថា បណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម។ ដោយឡែកបណ្តាខេត្ត-ក្រុង នៅតំបន់វាលទំនាបភាគកណ្តាល ភាគខាងជើង និងភាគពាយ័ព្យ នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ក្នុងនោះភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង។

ចំពោះបណ្តាខេត្ត និងរាជធានី នៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅភាគខាងកើត ជាប់នឹងប្រទេសវៀតណាម នឹងអាចមានភ្លៀងពីតិចទៅមធ្យម និងភាគខ្លះមានភ្លៀងធ្លាក់ខ្លាំង ហើយ បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្តកើតមាន ជាពិសេសនៅតំបន់វាលទំនាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here