ដុតបំផ្លាញរថយន្តឡង់គ្រីស័រ២គ្រឿង និងវត្ថុតាងឈើប្រណិតរបស់ឈ្មួញខុសច្បាប់

0
155

ដុតបំផ្លាញរថយន្តឡង់គ្រីស័រ២គ្រឿង និងវត្ថុតាងឈើប្រណិតរបស់ឈ្មួញខុសច្បាប់

រតនគិរី៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបរថយន្តឡង់គ្រីស័រកែច្នៃចំនួន ០២គ្រឿង ដឹកឈើប្រភេទសុក្រំ និង ឈើប្រភេទលេខ១ ប្រមាន ៦ម៉ែត្រត្រីគុណ ហើយរថយន្តទាំងពីកម្លាំងធ្វើការបំផ្លាញចោល ចំណែកឈើត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា រថយន្តកែច្នៃទាំងនោះត្រូវបានធ្វើសកម្មភាពជាយូរមកហើយ ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយដោយសារតែមិនទាន់ស្រាវជ្រាវរកមុខសញ្ញាមេខ្លោងជួញដូរនេះបាន។ គួររំលឹកអោយដឹងថា ខេត្តរតនគីរីជាខេត្តមួយដែលសំបូរទៅដោយព្រៃឈើធំៗ ក្រាស់ៗ និងសំបូរឈើប្រណិតជាច្រើនដែលឈ្មួញបំផ្លាញព្រៃឈើភាគច្រើនបុកទៅខេត្តនេះ ជាខេត្តដែលងាយស្រួលឆ្លងដែនយកទៅលក់នៅប្រទេសជិតខាងផងដែរ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here