លឿនណាស់! ចំណាយពេលមិនដល់មួយនាទីទេ យកទៅបាត់ដោយសុវត្ថិភាព(មានវីដេអូ)

0
407

លឿនណាស់! ចំណាយពេលមិនដល់មួយនាទីទេ យកទៅបាត់ដោយសុវត្ថិភាព(មានវីដេអូ)

បញ្ហាសុវត្ថិភាពភូមិ ឃុំមានសុវត្ថិភាពហាក់បីដូចជាគ្មានប្រសិទ្ធភាពចំពោះការបង្ក្រាប​អំពើចោរកម្មនៅទូទាំងខណ្ឌនៅក្នុងរាជធានីភ្នំពេញ។ វាជារឿងមួយដែលប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភពីសុវត្តិភាពប្រចាំថ្ងៃ ដែលនឹងអាចមានការបាត់បង់ទ្រព្យសម្បត្តិមានតម្លៃជាច្រើនរបស់ខ្លួន និងមានការភ័យខ្លាច។

តាមរយះខ្សែវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញអោយឃើញនូវសកម្មភាពចោរលួចកាច់កម៉ូតូម៉ាកសុយសាគីលែតមួយគ្រឿងយកទៅបានដោយសុវត្ថិភាពនៅមុខហាងមួយកន្លែង ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២២ និង១២នាទីយប់ ត្រូវនឹងថ្ងៃទី ១១ កក្កដា ឆ្នាំ២០១៩។ តាមមើលពីសកម្មភាពរបស់ចោរគឺចំណាយពេលមិនដល់កន្លះនាទីផង គឺអាចធ្វើសកម្មភាពរួចរាល់ និងរហ័សបំផុត។

ដូចនេះសូមប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ជៀសវាងការបាត់បង់ទ្រព្យគ្រួសារដ៏មានតម្លៃទាំងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here