សូមជួយស៊ែផង! ជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងរីករាលដានយ៉ាងខ្លាំងឥលូវនេះបានមកដល់ខេត្តកណ្តាលហើយ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ផង….

0
246

សូមជួយស៊ែផង! ជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងរីករាលដានយ៉ាងខ្លាំងឥលូវនេះបានមកដល់ខេត្តកណ្តាលហើយ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ផង….

ថ្មីៗនេះ ជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងរីករាលដានយ៉ាងខ្លាំង នៅតាមបណ្ដាខេត្តមួយចំនួននៅប្រទេសកម្ពុជា ហើយអាជ្ញាធរស្រុក ខេត្ត និងមន្ត្រីជំនាញ កំពុងសហការគ្នាជាបន្ទាន់ ដើម្បីមានវិធានការបង្ការ និងទប់ស្កាត់ ព្រមទាំងបានណែនាំផ្ទាល់ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកចិញ្ចឹមសត្វជ្រូក នូវបច្ចេកទេស នៃការបាញ់ថ្នាំសម្លាប់មេរោគ និងការពារ។ ក្រុមការងារបានសំណូមពរឲ្យមានការចូលរួមផ្សព្វផ្សាយជាមុន តាមបណ្តាមូលដ្ឋាននានាបន្ថែម ពីគ្រប់បណ្តាមជ្ឈដ្ឋានពាក់ព័ន្ធដែលមានការសហការពីប្រជាពលរដ្ឋ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ សត្វជ្រូករបស់ប្រជាពលរដ្ឋនៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក កើនរហូតដល់ទៅជាង ៥០០ក្បាលហើយ ។ អភិបាលស្រុកស្អាង លោក ញឹម វណ្ឌិត និងលោក ប៊ុន ទួនស៊ីមូណា ប្រធានមន្ទីរកសិកម្មខេត្តកណ្តាល បានដឹកនាំមន្រ្តីជំនាញ និងមន្រ្តីមូលដ្ឋានចុះត្រួតពិនិត្យ បញ្ហានេះជាក់ស្តែងហើយ ក្រុមមន្រ្តីក៏បានចែកថ្នាំទាំងនោះ ជូនបងប្អូនប្រជាកសិករផងដែរ ហើយបានចាត់ឲ្យមន្ត្រីជំនាញចុះតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ស្រង់ស្ថិតិអ្នកចិញ្ចឹមសត្វជ្រូកទៀតផង។

ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ បណ្តាលមកពីអ្នកប្រកបរបរលក់សាច់ជ្រូកទិញជ្រូក ដែលឈ្មួញនាំពីប្រទេសជិត ខាងចូលកាន់កម្ពុជា រួចធ្វើយកសាច់លក់នៅលើទីផ្សារ ហើយអ្នកហូបទិញយកទៅផ្ទះយកសាច់ទៅលាងចឹងវីវុសនោះ ចាប់ផ្តើមពង្រីកវិសាលភាពរបស់វា និងទៅសម្លាប់សត្វជ្រូករបស់បងប្អូន ប្រជាពរដ្ឋតែម្តង ម្យ៉ាងវិញទៀត ការដឹកជញ្ជូនសាច់ជ្រូកផ្ទុកជំងឺនេះ ពេលទឹក ឬឈាមវាហូរមកលើដី ហើយបើមានសត្វជ្រូកដើរកាត់គឺវា និងតោងជ្រូកនោះរួចបង្កជាជំងឺរហូតជ្រូកនោះងាប់ ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here