តើបុរសចង់បាននារីបែបណាក្នុងទំនាក់ទំនងស្នេហា? 

0
122

តើបុរសចង់បាននារីបែបណាក្នុងទំនាក់ទំនងស្នេហា? 

ខណៈពេលដែលទំនាក់ទំនងដ៏អស្ចារ្យចាប់ផ្តើមជាមួយនឹងការទាក់ទាញចិត្តគ្នាទៅវិញទៅមកនោះដៃគូរស្នេហានឹងត្រូវជួបរឿងស្វែងយល់ពីគ្នាទៅវិញទៅមកអោយបានច្រើន។ តើបុរសចង់បាននារីបែបណាក្នុងទំនាក់ទំនងស្នេហា?
នារីដែលចូលចិត្តការផ្សងព្រេង

បុរសពិតជាស្រឡាញ់នារីខ្លាំងនៅពេលដែលនារីនោះមានចិត្តចង់ដើរកំសាន្តជាមួយជាលក្ខណះផ្សងព្រេងណាមួយនេះរួមបញ្ចូលទាំងឆន្ទៈក្នុងការសាកល្បងអ្វីដែលថ្មីៗជាមួយនាង។ ទោះបីជាយើងឡើងភ្នំ ជិះទូក ឬជិះលើមេឃជាមួយគ្នាក៏ដោយក៏ស្ត្រីម្នាក់នោះមិនចុះចាញ់ឡើយ។

សម្របសម្រួល

នារីដែលចូលចិត្តសម្រួបសម្រួលគ្រប់ស្ថានការណ៍តានតឹងណាមួយ គឺនាងតែងតែចូលរួមដោះស្រាយដោយភាពក្លាហាន ញញឹមរាក់ទាក់ ។ ទោះយ៉ាងណាមនុស្សប្រុសរឹងចចេស និងផ្ទុយពីផ្លូវអារម្មណ៍របស់នាងក៏ដោយ។ ។ នេះហើយជាមូលហេតុដែលបុរសពេញចិត្តនឹងស្ត្រីដែលអាចចរចារបាននិងស្វែងរកដំណោះស្រាយដែលផ្តល់ឱ្យដៃគូទាំងពីររឹតតែស្និតស្នាលនឹងគ្នាថែមទៀត។ នេះអាចជាការពិតសម្រាប់ចំណូលចិត្តរបស់បុរស ឧទាហរណ៍ថាបុរសម្នាក់នោះយកនារីរបស់គាត់ទៅមើលបាល់ទាត់ ជាជាងនាំគាត់ទៅស្តាប់តន្ត្រី ប៉ុន្តែក៏ដោយការរបស់នាងទើបនាងសុទ្ធចិត្តទៅតាមចិត្តបុរសនោះ។

3.ទំនុកចិត្ត

មិត្តប្រុសល្អខំប្រឹងធ្វើឱ្យភាពពិសេសរបស់គាត់អោយកាន់មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តស្រីរបស់គាត់ប៉ុន្តែមិនមានអ្វីដែលវិសេសជាងស្ត្រីម្នាក់ដែលយល់ពីតម្លៃរបស់គាត់ទេ។ បុរសមិនស្រលាញ់នារីដែលមានតែរូបស្អាត និងឡូយឆាយ តែមិនស្មោះត្រង់នឹងគាត់នោះទេ។
ទុកចិត្តដៃគូខ្លួននៅពេលដែលស្រលាញ់គ្នា បុរសមិនចូលចិត្តនារី ឬដៃគូដែលតែងតែឃ្លាំមើល 24 ម៉ោងពីគាត់នោះទេ។ ជាពិសេសខលទូរស័ព្ទទៅសួរអ្នកស្និតស្នាលចង់ដឹងពីគាត់ ដែលបង្ហាញពីការការមិនទុកចិត្ត។ នៅទីបំផុតមានអារម្មណ៍ច្រណែន ប្រចណ្ឌ និងភ័យខ្លាចបាត់បង់ដែលនឹងនាំឱ្យគ្មានសុភមង្គលឡើយ។ នេះហើយជាមូលហេតុដែលបុរសស្រឡាញ់ស្ត្រីដែលអាចទុកចិត្តថានាងនឹងស្មោះត្រង់ និងទុកចិត្តគាត់។
អារម្មណ៍នៃការលេងសើច
ស្ត្រីម្នាក់ដែលអាចធ្វើអោយបុរសម្នាក់ញញឹម និងសើចបាន នោះតែនាងនឹងទទួលបានកន្លែងមួយនៅក្នុងបេះដូងរបស់បុរសនោះ ដោយសារតែនាងមានសមត្ថភាពធ្វើឱ្យគាត់សើច។ ការកំប្លែងគឺជាមធ្យោបាយដ៏ល្អឥតខ្ចោះដើម្បីកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យចំណងស្នេហារឹតតែល្អ។
ការទទួលយកគុណវិបត្ដិរបស់គាត់
គន្លឹះមួយក្នុងការទំនាក់ទំនងល្អគឺការយល់ថាដៃគូរបស់អ្នកមិនល្អឥតខ្ចោះ។ នេះហើយជាមូលហេតុដែលបុរសចង់បានស្ត្រីដែលមិនរិះគន់ហួសហេតុ​ ឬមើលតែកំហុសគ្នានោះទេ។ ប្រសិនបើស្ត្រីម្នាក់នោះស្រឡាញ់គាត់ ដោយមិនមើលពីគុណវិបត្តិ ឬបុគ្គលិកលក្ខណៈរបស់គាត់នោះអ្នកកំពុងឆ្ពោះទៅរកភាពជោគជ័យនៃទំនាក់ទំនងល្អហើយ។

7. ភាពកក់ក្តៅ

បុរសស្រឡាញ់ស្ត្រីដែលចូលចិត្តធ្វើសប្បុរស ស្រលាញ់ញាតិមិត្តបងប្អូន និងចេះរាប់ញាតិ។ នេះមិនត្រឹមតែទំនាក់ទំនងល្អប៉ុណ្ណោះទេ គឺនាងចេះរួសរាយពេលជួបមិត្តភក្តិ និងក្រុមគ្រួសារផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here