ល្បីដូចគេចុះផ្សាយមែន! ជំងឺប៉េស្តជ្រូកអាហ្រិ្វកនៅលើសាច់ជ្រូក

0
196

ល្បីដូចគេចុះផ្សាយមែន! ជំងឺប៉េស្តជ្រូកអាហ្រិ្វកនៅលើសាច់ជ្រូក

មកដល់ពេលនេះជំងឺប៉េស្តជ្រូកអាហ្វ្រិកបានផ្ទុះរីករាលដាលដល់ខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម រួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ តាកែវ និងស្វាយរៀងនិងកណ្ដាល។ កត្តានេះបង្កឲ្យកសិករចិញ្ចឹមជ្រូកមានព្រួយបារម្ភជាខ្លាំង ឯពលរដ្ឋធម្មតាវិញ លែងហ៊ានបរិភោគសាច់ជ្រូក ខ្លាចក្រែងទិញប៉ះជ្រូកឈឺ ប៉ះពាល់សុខភាព។

នៅថ្ងៃនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានឆ្លើយតបនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកឆ្លងខ្លាំងលើសត្វជ្រូក ដែលបណ្តាលឲ្យជ្រូកឈឺ និងងាប់ច្រើន តែជំងឺនេះមិនបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពមនុស្សទេ។

ទោះបីជាជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងដល់មនុស្ស និងប៉ះពាល់ដល់សុខភាពមនុស្សពិតមែន តែយើងមិនត្រូវញ៉ាំសាច់សត្វដែលមានជំងឺនោះទេ ហើយរាល់សាច់សត្វទាំងអស់ត្រូវចម្អិនឲ្យឆ្អិនល្អ ព្រោះវីរុសដែលបង្កជំងឺប៉េស្តអាហ្វ្រិកមានភាពធន់នៅក្នុងផលិតផលសាច់ជ្រូក និងបរិយាកាសខាងក្រៅ រហូតដល់ ១០០០ ថ្ងៃឯណោះ។ នេះបើតាមការផ្សព្វផ្សាយរបស់នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយឡែកក៍មានបងប្អូនជាជាច្រើនបានការចែករំលែកពេញបណ្ដាញសង្គមហ្វេសប៊ុក។
ជាក់ស្ដែងក៍មានបងស្រីម្នាក់បានបង្ហោះរូបសាច់ជ្រូកព្រមទាំងបានសរសេររៀបរាប់ថា៖ ល្បីដូចដែលគេផ្សាយមែន។

ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលកំពុងផ្ទុះខ្លាំងនៅកម្ពុជា
ស្ត្រីម្នាក់បានទិញសាច់ជ្រូកមកធ្វើម្ហូប គាត់ឃើញស្នាមអុចៗក្រោមស្បែក គាត់សង្ស័យថាជាជ្រូកកើតជំងឺប៉េស្ត៍សូមប្រយត្ន័ផងអ្នកទាំងអស់គ្នា🙏
share ចែករំលែកអោយប្រយត្ន័ម្នាក់មួយផង🙏🙏

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here