មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុរងចាំសាច់ញាតិមកទទួលសពបុរសចំណាស់ម្នាក់ដែលដួលស្លាប់នៅ…

0
160

មន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុរងចាំសាច់ញាតិមកទទួលសពបុរសចំណាស់ម្នាក់ដែលដួលស្លាប់នៅ…

ក្រុងព្រះសីហនុ-បុរសម្នាក់ដែលដួលស្លាប់នៅចំណតរថយន្តមហោស្រពចាស់កាលពីម៉ោងជាង៨ព្រឹកថ្ងៃ១៣កក្កដា២០១៩ ត្រូវបានសមត្ថកិច្ចផ្នែកកោសល្យវិច្ចយ័ពិនិត្យរួចនិងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយគាំងបេះដូង(ខ្យល់គ)។

សមត្ថកិច្ចប្រាប់ថា បុរសរូបនេះមានឈ្មោះក្នុងអត្តសញ្ញាណបណ្ណ័ ឈ្មោះស៊ុម រ៉េត កើតឆ្នាំ១៩៦៧ នៅភូមិព្នៅ ឃុំព្នៅទី១ ស្រុកសុីធរកណ្តាលខេត្តព្រៃវែង។ មុនពេលកើតហេតុ ជនរងគ្រោះដែលមានសម្ភារៈជាប់ខ្លួនផង ទំនងជាចង់រករថយន្តឈ្នួលជិះ ប៉ុន្តែក៍កើតអាការៈដួលនិងក្រោយមកបានស្លាប់។ សាកសពត្រូវបានក្រុមសង្គ្រោះដឹកយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំគ្រួសារមកទទួលយក៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here