អាសូរណាស់! ឡានបុកផ្ទប់គៀបនឹងរបងផ្ទះខ្លួនឯង ឪពុកម្តាយស្មានតែកូនទៅកំពង់ចាមបាត់ហើយ លុះព្រឹកឡើងឡានស្ទូចចេញទើបឃើញសព

0
577

អាសូរណាស់! ឡានបុកផ្ទប់គៀបនឹងរបងផ្ទះខ្លួនឯង ឪពុកម្តាយស្មានតែកូនទៅកំពង់ចាមបាត់ហើយ លុះព្រឹកឡើងឡានស្ទូចចេញទើបឃើញសព

កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង២១និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៤០-១៤១ ចំណុចមុខអាហារដ្ឋានម្លប់សូដា ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-2535 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ បុកជាមួយរថយន្តម៉ាក លុចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2B-5789 បើកបរដោយឈ្មោះ ហេង ផល្លា ភេទប្រុស អាយុ ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម របួសស្រាល បានដឹកមនុស្សចំនួន៤នាក់ ក្រោយពីកើតហេតុជនរងគ្រោះត្រូវបាន រថយន្តដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាង ត្រូវរថយន្តស្ទូចទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។

ដោយឡែកអ្វីដែលគួរឲ្យរន្ធត់នោះ មានជនរងគ្រោះម្នាក់បានបាត់បង់អាយុជីវិតក្នុងហេតុការណ៍នេះ ដោយសារតែត្រូវរថយន្តគាប់ជាប់នៅរបងផ្ទះខ្លួនឯង ហើយអ្វីដែលកាន់តែរន្ធត់ទៀតនោះ គឺមិនដឹងថាមានជនរងគ្រោះនៅគៀបជាប់រថយន្តនោះទេ ដោយគ្រួសារស្មានថាឡើងមកខេត្តបាត់ លុះព្រឹកឡើងមកពេលរថយន្តស្ទួចមកលើករថយន្តដែលគ្រោះថ្នាក់នោះ ស្រាប់តែឃើញសាកសពជនរងគ្រោះតែម្តងតែអ្វីៗហួសពេលតែម្តង នេះបើតាមគណនេយ្យហ្វេសបុកមួយឈ្មោះថា Pagna Khay បានបង្ហោះ និងស្នើសូមឲ្យសមត្ថកិច្ចស្វែងរកជនបង្កមកផ្តន្ទាទោស។ គណនេយ្យហ្វេសបុកដដែលបានបង្ហោះយ៉ាងដូច្នេះថា ៖
“តុកក្តួលណាស់សម្លាញ់😭 ស្លាប់ដោយសារឡានបុកគៀបនឹងរបងផ្ទះខ្លួនអែងតាំងពីម៉ោង ៩ៈ៤០នាទីយប់ តែគ្មានអ្នកដឹង ដោយគ្រួសារស្មានតែមកកំពង់ចាមបាត់ហើយ លុះព្រឹកឡើងស្ទូចឡានចេញបានឃើញសាកសពទើបដឹងថាស្លាប់😭 ទទួលយកមិនបានទេ សូមអោយសមត្ថកិច្ចស្វែករកជនបង្ករមកផ្តន្ទាទោសតាមច្បាស់អោយខានតែបាន”

LEAVE A REPLY

Please enter your comment!
Please enter your name here