សម្តេច ស ខេង៖ ត្រូវឃាត់អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព រហូតដល់មានមួកទើបអោយបន្តដំណើរទៅមុខទៀតបាន

0
181

សម្តេច ស ខេង៖ ត្រូវឃាត់អ្នកជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព រហូតដល់មានមួកទើបអោយបន្តដំណើរទៅមុខទៀតបាន

ពេញ៖ ថ្លែងនាពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមួយក្នុងខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែកក្កដា សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីវិធានការពង្រឹងច្បាប់ចរាចរណ៍ ជាពិសេសពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាព។

«បើអ្នកជិះម៉ូតូ ហើយមិនពាក់មួក គឺប៉ូលិសមានភារកិច្ចឃាត់អ្នកមិនឲ្យធ្វើដំណើរតទៅទៀត សូមឲ្យអ្នកទាក់ទងរបៀបណា ឬ វិធីណាក៏ដោយ យកមួកមកពាក់សិនបានឲ្យទៅទៀត»។ នេះជាការព្រមានរបស់សម្តេច ស ខេង ទៅកាន់អ្នកបើកបរម៉ូតូដែលមិនចូលចិត្តពាក់មួកសុវត្ថិភាព។

ទោះបីជាយ៉ាងណាក៏ដោយ សម្តេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះជាគ្រាន់តែជាការផ្អាកដំណើរបណ្តោះអាសន្នប៉ុណ្ណោះ ដោយប៉ូលិសចរាចរណ៍នឹងមិនយកម៉ូតូទុកនោះឡើយ។ ប៉ូលិសរង់ចាំម្ចាស់ម៉ូតូដោះស្រាយតាមមធ្យោបាយណាមួយដើម្បីរកឲ្យបានមួកសុវត្ថិភាព មុននឹងបន្តដំណើរទៅមុខ។

សម្តេចបានលើកឡើងថា វិធានការនេះ មិនធ្ងន់ធ្ងរនោះឡើយសម្រាប់អ្នកបើកបរទោចក្រយានយន្ត ព្រោះវាជាគោលដៅសំខាន់ក្នុងការការពារអាយុជីវិតរបស់ពួកគេ។ ក្នុងករណីពួកគេមានមួកសុវត្ថិភាពរួចទៅហើយនោះ សមត្ថកិច្ចក៏គ្មានរឿងអ្វីត្រូវចាប់ឃាត់ពួកគេនោះដែរ។

បើតាមសម្តេច ស ខេង អត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កើតឡើងដ៏គួរឲ្យកត់សម្គាល់លើពួកបើកបរដោយមិនពាក់មួកសុវត្ថិភាពដែលមានរហូតដល់ទៅ៨០ភាគរយ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here