លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ឈឺក្បាលរឿងផ្សារកណ្ដាល បញ្ជាទៅថ្នាក់ក្រោមហាក់គ្មានប្រសិទ្ធភាព

0
108

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ឈឺក្បាលរឿងផ្សារកណ្ដាល បញ្ជាទៅថ្នាក់ក្រោមហាក់គ្មានប្រសិទ្ធភាព

ភ្នំពេញ៖ បន្ទាប់ប្រជាពលរដ្ឋមានការរិះគន់យ៉ាងខ្លាំងចំពោះលោក សុខ ពេញវុធ អភិបអភិបាលខណ្ឌដូចពេញទៀតហេីយ ថាបានបណ្តោយឲ្យអជីវករផ្សារកណ្តាលដាក់លក់ដូរហ៊ាពេញផ្លូវដែលបង្ករឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅជុំវិញផ្សារកណ្តាល។

ជាក់ស្តែងនៅតាមបណ្តោយផ្លូវលេខ ១៤៨ កែងផ្លូវលេខ៥ និងផ្លូវលេខ ១៤៤ កែងនិងផ្លូវលេខ៥ គឺជាផ្លូវសាធារណៈរបស់រដ្ឋតែត្រូវក្រុមអជីវករផ្សារកណ្តាលបានដាក់លក់ហូហ៊ាពេញផ្លូវនិងបិតផ្លូវទាំងអស់នោះទាំងស្រុងតែម្តង។

ប្រជាពលរដ្ឋដែលមានផ្ទះនៅម្តុំផ្សារកណ្តាលក៍ធ្លាប់បានស្នើសំដល់អជ្ញាធរដែលពាក់ព័ន្ធជួយសម្រួលនិងរំដោះផ្លូវចេញពីការរំលោភបំពានពីអជីវករទាំងអស់នោះដែរ តែគ្មានចំណាត់ការឡើយរហូតធ្វើឲ្យពួកគាត់សម្រេចបង្ខំចិត្តលក់ផ្ទះដើរចេញទាំងសោកស្តាយ។

ប្រភពពីអជីវករដែលលក់ដូរនៅលើផ្លូវខាងលើបានប្រាប់អ្នកសារព័ត៌មានយើងថាគាត់លក់ដូរលើផ្លូវនេះបានដោយសារតែគាត់បានបង់លុយឲ្យទៅលោក ហូវ អុិត ប្រធានផ្សារកណ្តាលរួចហើយទើបគាត់ហ៊ានដាក់លក់បែបនេះហើយបើសិនជាអ្នកមកលក់ហើយមិនបានបង់លុយឲ្យទៅលោក ហូវ អុិត ប្រធានផ្សារកណ្តាលរូបនេះទេ ច្បាស់ជាមានសន្តិសុខផ្សារចុះមកចាប់រឹបអូសនិងទាត់ថាក់ខ្ទេចគ្មានសល់ឡើយ។

មកស្តាប់ប្រសាសន៍លោក ហូវ អុិត ប្រធានផ្សារកណ្តាលវិញម្តងលោកបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងថាលោកគ្មានអំណាចណាឲ្យអជីវករមកលក់ដូរបិតផ្លូវសាធារណៈបែបនេះទេ ពោលគឺជាសមត្ថកិច្ចរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញជាអ្នកចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ។

បើយោងតាមការបកស្រាយពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញលោកបានប្រគល់ការងារនេះទៅលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញជាអ្នកទទួលបន្ទុកដោះស្រាយរៀបចំផ្លូវសាធារណៈឡើងវិញឲ្យបានល្អប្រសើរ។

តែមកដល់ពេលនេះហេីយមិនទាន់ឃេីញចំណាត់ការណាមួយអោយល្អប្រសេីរ នៅទ្បេីយទេ នៅតែមានអជីវករទាំងអស់នោះរំលោភបំពានយកផ្លូវសាធារណៈធ្វើជាប្រយោជន៍បុគ្គលដដែល។

ប្រភពពីពលរដ្ឋដែលរស់នៅម្តុំផ្សារកណ្តាលបានរៀបរាប់ប្រាប់ថារាល់ថ្ងៃពួកខ្ញុំរស់នៅមានផលលំបាកច្រើន ថ្ងៃណាក៍ស្ទះចរាចណ៍ដែរហើយផ្លូវថ្នល់ដែលអជីវកររំលោភយកគឺមានភក់ជ្រាំស្អុយក៍ខ្វក់ណាស់ដែលធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ការព្រួយបារម្ភរបស់ខ្ញុំធំជាងគេគឺសុវត្ថិភាពអគ្គីភ័យ បើសិនជាមានហានិភ័យកើតឡើងដោយយថាហេតុច្បាស់ជាជួយមិនទាន់ទេ។

ដូចឆ្នេះហើយសំណូមពរពីប្រជាពលរដ្ឋសូមអស់លោកមន្ត្រីដែលពាក់ព័ន្ធមេតាគិតដល់ផលប្រយោជន៍រួមផង កំគិតតែផលប្រយោជន៍បុក្គល់អី បង្ការមុនទៅជាសវាងជួបបញ្ហាទើបបាននាំគ្នាបង្ការគឺហួសពេលហើយ។

ប្រភពដដែលបន្តថាបើស្តាប់ការបកស្រាយពីមន្ត្រីដែលពាក់ព័ន្ធខាងលើគឺគ្មានទំនួលទទួលខុសត្រូវទេបានត្រឹមសាចទឹកដាក់គ្នាតែប៉ុណ្ណោះ។

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here