ពិតមិនធម្មតា! ទោះបីប្អូនជាអ្នកសំអាត ប៉ុន្តែសំលេងប្អូនអាចប្តូរអនាគតប្អូនបាន(មានវីដេអូ)

0
230

ពិតមិនធម្មតា! ទោះបីនាងជាអ្នកសំអាត ប៉ុន្តែសំលេងនាងអាចប្តូរអនាគតប្អូនបាន(មានវីដេអូ)

កម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ X-Factor Cambodia បានចាប់ផ្តើមធ្វើការចាក់ផ្សាយចូលដល់សប្តាហ៍ទី២ហើយវគ្គJudge Audition នៅវេលាម៉ោង ៨យប់ នាថ្ងៃទី១៤ ខែកក្កដានេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ កម្មវិធីនេះផងដែរ មានគណៈកម្មការល្បីៗទាំងបួន មានលោកខេមរៈ សេរីមន្ត លោកណុប បាយ៉ា រិទ្ធិ អ្នកនាងឱក សុគន្ធកញ្ញា និងកញ្ញា សុខ ស៊ីឡាលីន ដែលសុទ្ធសឹងជាតារាចម្រៀងជួរមុខ មានសំលេងពិរោះ និងល្បីល្បាញជាច្រើនឆ្នាំមកហើយ។

ដោយឡែកបេក្ខនារី មានឈ្មោះថា រស់ ស្រីខេ ដែលមានអាយុទើបតែ ២៥ ឆ្នាំទេ មកពីខេត្តកំពង់ឆ្នាំង ដោយបានលើកយកបទ “មួយលានឆ្នាំ” ជាសំនៀងដើមរបស់ ឱក សុគន្ធកញ្ញា មកធ្វើការប្រកួត ក្នុងកម្មវិធី ប្រលងចម្រៀង លំដាប់កំពូល ល្បីទូទាំង ពិភពលោក X Factor Cambodia វគ្គ Judge Audition នៅសប្ដាហ៍ទី២ ។ពិតជាអស្ចារ្យណាស់បេក្ខនារីរូបនេះ ដែលអាចទទួលបាន “Yes” ដល់ទៅ៤ ពីគណៈកម្មការ ជាមួយការកោតសរសើរមិនដាច់ពីមាត់។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម ៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here