កាត់បន្ថយបានកាត់ទៅ! អ្នកមិនគួរបរិភោគសាច់ជ្រូកដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ព្រោះវា…

0
211

កាត់បន្ថយបានកាត់ទៅ! អ្នកមិនគួរបរិភោគសាច់ជ្រូកដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ព្រោះវា…

វីរុសប៉េស្តជ្រូកអាហ្រ្វិក មិនចម្លងមកមនុស្ស, ចុះហេតុអ្វី សាច់ជ្រូក ឬផលិតផលមានដើមកំនើតពីសាច់ជ្រូក ដែលមានផ្ទុកវីរុសជំងឺ មិនត្រូវបានអនុញ្ញាតអោយបរិភោគទៅវិញ?

រីរុសនៃជំងឺនេះ គ្មានសមត្ថភាពបង្ករជំងឺដល់មនុស្ស ឬប្រភេទសត្វដទៃក្រៅពីសត្វជ្រូកឡើយ ក៏ប៉ុន្តែមូលហេតុដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានចាត់វិធានការហាមឃាត់ និងទប់ស្កាត់ការធ្វើចរចរណ៍ ជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំនើតពីសាច់ជ្រូកគ្រប់ប្រភេទ ចេញពីតំបន់ដែលផ្ទុះជំងឺព្រោះ៖

** មនុស្សជាភ្នាក់ងារ ចម្លងជំងឺនេះ ពីតំបន់ផ្ទុះជំងឺទៅតំបន់ដទៃទៀត តាមរយៈការដឹកជញ្ជូនជ្រូកឈឺ ទៅលក់លើទីផ្សារ, វីរុសអាចសាយភាយទៅដល់ហ្វូងជ្រូក នៅអំឡុងពេលដឹកតាមផ្លូវ
** ការទិញសាច់ជ្រូកដែលមានផ្ទុកជំងឺ យកទៅបរិភោគ នឹងធ្វើអោយវីរុសពង្រីកវិសាលភាពរបស់វា ទៅសម្លាប់សត្វជ្រូករបស់បងប្អូន ប្រជាពរដ្ឋនៅតំបន់ថ្មីនោះ
** មួយវិញទៀត ជ្រូកក៏អាចឆ្លងតាមរយៈ ការអោយកាកសំណល់ផ្ទះបាយជាចំណី បើសិនកាកសំណល់ម្ហូបនោះ មានសាច់ជ្រូកដែល មិនបានចម្អិនល្អហើយផ្ទុកជំងឺ។

ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋ បានយល់ដឹងបន្ថែមពីព័ត័មាននេះ ហើយចូលរួមចំនែកក្នុងការទប់ស្កាត់ ការរីករាលដាលនៃ ជំងឺនេះទៅកាន់តំបន់ដទៃទៀត។ កុំធ្វើជា ភ្នាក់ងារចម្លងជំងឺ ដែលបង្កអោយជ្រូកងាប់!!!

#khmerfarms #khmerfarmsblog #ជំងឺប៉េស្តជ្រូកអាហ្រ្វិក

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here