ស្រ្ដីម្នាក់ចាញ់បោក លោកឧកញ៉ាសំផាន់ ណារិទ្ធទាំងពូជរឿងលក់ទិញដីខ្យល់

0
131

ស្រ្ដីម្នាក់ចាញ់បោក លោកឧកញ៉ាសំផាន់ ណារិទ្ធទាំងពូជរឿងលក់ទិញដីខ្យល់

ខេត្តបន្ទាយមានជ័យ÷ លោកឧកញ៉ាសំផាន់ណារិទ្ធ ល្បីកាន់តែខ្លាំងហើយ រឿងបើកក្រុមហ៊ុនលក់ដីឡូខ្យល់ ឆរបោកប្រាក់ពីប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ។

ជាក់ស្ដែងស្ត្រីមេម៉ាយម្នាក់ ឈ្មោះពៅ សោភា អាយុ៤២ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បានកាន់បង្កាន់ដៃបង់ប្រាក់របស់ក្រុមហ៊ុនសំផាន់ណារិទ្ធឌីវេឡូមែន ជាង១០ប្លង់ ដែលតំណាងក្រុមហ៊ុនបានបដិសេធន៍ថាគ្មានដីទេជាក្រដាស់ក្លែងក្លាយ។ ពេលលឺដូចឆ្នុះស្រ្ដីខាងលើបានតក់ស្លុតយ៉ាងខ្លាំង បានរៀបរាប់ទាំងទឹកភ្នែកថារូបគាត់បានចាញ់បោកលោកឧកញ៉ាសំផាន់ណារិទ្ធលក់ដីឡូខ្យល់ទាំងពូជ ដែលមានរូបគាត់មានបងប្អូន ម្ដាយ មីងមាក្មួយ។
រូបគាត់បានតូចចិត្តបង្ហូទឹកភ្នែកសុំអង្វរដល់ថ្នាក់ដឹកនាំជួយដល់រូបគាត់ផង ជាពិសេសសម្ដេចតេជោហ៊ុនសែន។

ប្រភពបានបញ្ជាក់ថារហូតមកដល់ពេលនេះក្រុមហ៊ុនសំផាន់ណារិទ្ធឌីវេឡូមែន របស់ឧកញ៉ាសំផាន់ណារិទ្ធនៅតែបន្តធ្វើអាជីវកម្មលក់ដីឡូខ្យល់ទៅយ៉ាងរលូនមិនទាន់មានអាជ្ញាធរកដូចជាស្ថាប័នជំនាញមានចំណាត់ការនោះឡើយ។

ជុំវិញករណីខាងលើក្រុមការងារយើងមិនទាន់ស្វែងរកសំការបំភ្លឺពីលោកឧកញ៉ាសំផាន់ណារិទ្ធបានទេនៅថ្ងៃទី១៦កក្កដាឆ្នាំ២០១៩នេះ។ ក្រុមការងារយើងនឹងរងចាំបកស្រាយជូនវិញគ្រប់ពេលវាលាប្រសិនបើការចេញផ្សពផ្សាយរបស់អង្គភាពយើងខ្ញុំជារឿងមិនពិត៕ ដោយគេហទំព័រស្រទាប់យុវវ័យ

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here