សមត្ថកិច្ចកំពុងស្វែងរកម្ចាស់ផាសអែបដែលប្រទះឃើញនៅក្នុងប្រឡាយទឹកស្អុយ

0
114

សមត្ថកិច្ចកំពុងស្វែងរកម្ចាស់ផាសអែបដែលប្រទះឃើញនៅក្នុងប្រឡាយទឹកស្អុយ

ភ្នំពេញ៖ ហេតុការណ៍នេះ បានបង្កការផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច កាលពី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងប្រឡាយទឹកស្អុយ តាមផ្លូវ ៣០ម៉ែត្រ ត្រង់ចំណុចភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ផាស្អាប់មួយគ្រឿង ត្រូវបានប្រទះឃើញ នៅក្នុងប្រឡាយទឹកស្អុយ មិនដឹងម្ចាស់អ្នកបើកបរ ជួបបញ្ហាអ្វី បានជាកង់បីនៅដេកត្រាំទឹក ដោយការសន្និដ្ឋានភាគច្រើនថា សង្ស័យអ្នកបើកបរស្រវឹង ទើបធ្វើឲ្យកង់បីធ្លាក់ចូលទឹកបែបនេះ។ ប្រទះឃើញម៉ូតូកង់បី ប្រភេទផាស្អាប់លិចកប់ក្នុងប្រឡាយទឹកស្អុយ ដោយមិនដឹងអំពីមូលហេតុ ដោយខ្លាចពាក់ព័ន្ធនិងបទល្មើស ឬចរាចរណ៍ ទើបរាយការណ៍ទៅសមត្ថកិច្ច មេភូមិចុះទៅពិនិត្យមើលផ្ទាល់ ដល់ចំណុចកើតហេតុ ។

សមត្ថកិច្ច ចាត់ពឹងឲ្យពលរដ្ឋ ជួយចុះរាវ ក្នុងកង់បី ជុំវិញ ក្នុងទឹក ពុំមានឃើញមនុស្សឡើយ ពោលមានតែម៉ូតូកង់បី ទើបនៅកន្លែងកើតហេតុ ដាក់ការសង្ស័យ ម្ចាស់អ្នកបើកស្រវឹង បើកធ្លាក់ ហើយឃើញដានដើរឡើងរួច ទើបសមត្ថកិច្ចជួលរថយន្តស្ទូច មកលើកស្រង់ឡើងគោកវិញ ឃើញថា ម៉ូតូកង់បីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-2781 ។

ក្រោយពីស្ទូចឡើងគោកហើយ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីបន្តស្រាវជ្រាវ ប្រកាសស្វែងរកម្ចាស់៕ ប្រភព៖ Chsknews.com

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here