ពិតជារំភើប! ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន៨០០,០០០រៀលជួយដល់លោកពូពិបាកភ្នែក

0
259

ពិតជារំភើប! ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន៨០០,០០០រៀលជួយដល់លោកពូពិបាកភ្នែក

ខេត្តកំពង់ធំ-លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវបានឧបត្ថម្ភថវិកាចំនួន ៨០០,០០០៛(បែតសិបមុឺនរៀល) ជូនចំពោះគ្រួសារក្រីក្រមួយគ្រួសារដែលមានប្តីពិការភ្នែកទាំងសងខាង មានឈ្មោះ កែវ ណាង អាយុ៥៣ឆ្នាំ មានប្រពន្ធ ឈ្មោះ វៀង ហឿន អាយុ៥៥ឆ្នាំ នឹងមានកូនប្រុសចិញ្ចឹមម្នាក់ អត់ចេះនិយាយនឹងមានសតិមិនល្អ រស់នៅភូមិអូកោះគគី ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយទទួលបានជំនួយនេះគ្រួសារក្រីក្រកំពុងជួបការលំបាក ក៏បានសុំថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវព្រមទាំងគ្រួសារ និងប្រសិទ្ធិពរជួបប្រទះនៅពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំឲ្យឃ្លៀងឃ្លាតឡើយ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here