០២ ថ្ងៃទៀតត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដើម្បីឲ្យដឹងថា…

0
452

០២ ថ្ងៃទៀតត្រូវស្រង់ឈ្មោះមន្រ្តីនគរបាលណាដែលទៅយាមផ្ទះ ឬទៅការពារឧកញ៉ា ដើម្បីឲ្យដឹងថា…

ភ្នំពេញ ៖ ស្នងការ​រាជធានី​ភ្នំពេញ​ លោក ស ថេ​ត  បានសង្កត់ធ្ងន់ៗ និងបាន​ដាក់​បញ្ជា​ឲ្យ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ ឬ​ទៅ​ការពារ​ឧកញ៉ា ។ យោងតាមគណនីហ្វេសបុករបស់លោក ស ថេត បាន​សរសេរ​លើ​បណ្តាញ​សង្គម​ ៖ មន្ត្រី​នគរបាល ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ឲ្យ​បាន​ម៉ឺងម៉ាត់ អំពី​ការ​គោរព​វិន័យ​ពេល​ម៉ោង​ការងារ​រដ្ឋបាល ដែល​បាន​កំណត់ ដោយពេល​ព្រឹក​ចាប់ពី​ម៉ោង​០៧​ព្រឹក ដល់​ម៉ោង​១១​និង​៣០​នាទី ហើយ​ពេល​ល្ងាច​ម៉ោង​១៤ ដល់​ម៉ោង​១៧​និង​៣០​នាទី ។

បន្ថែម​លើ​ចំណុច​នេះ ២​ថ្ងៃ​ខាង​មុខ​ត្រូវ​ស្រង់​ឈ្មោះ​មន្ត្រី​នគរបាល​ណា​ដែល​ទៅ​យាម​ផ្ទះ ឬ​ទៅ​ការពារ​ឧកញ៉ា ដើម្បី​ដឹង​ថា តើ​ពួក​គាត់​មានការ​អនុញ្ញាត​ឬទេ? បន្ត​គ្រប់គ្រង និង​ការ​ប្រើប្រាស់​អាវុធ​» ។

លោកបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីនៅក្រោមបទបញ្ជានៃក្រសួងមហាផ្ទៃត្រូវ​ស្នើ​សុំ​ច្បាប់​ឈប់​សម្រាក​ជា​លាយ​ល័​ក្ខ​អក្សរ​អោយ​បាន​ត្រឹមត្រូវ មន្ត្រី​នគរបាល​នឹង​កាត់សក់​ខ្លី​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​តែ​ម្តង ។ លោក​បញ្ជាក់​ថា «​ហាម​ដាច់ខាត​ការ​ឆ្លៀត​យក​កម្លាំង​ក្នុង​អង្គភាព​ទៅ​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន រោងចក្រ សហគ្រាស​ឯកជន ឬ​ជា​លក្ខណៈ​បុគ្គល​ឯក ជន​ដែល​មិន​មានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ និង​ហាម​ដាច់ខាត​ការ​យក​មន្ត្រី​នគរបាល​ជាតិ​ទៅ​ប្រចាំការ​ការពារ​កន្លែង​កម្សាន្ត ជា​ពិសេស​ក្លិប​កម្សាន្ត ខារ៉ាអូខេ និង​កាស៊ីណូ​ជាដើម​៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here