កាយដីសុខៗ ផ្ទុះលាន់ដូចរន្ទះ ខ្ទេចអេស្កាវ៉ាទ័រមួយចំហៀង

0
105

កាយដីសុខៗ ផ្ទុះលាន់ដូចរន្ទះ ខ្ទេចអេស្កាវ៉ាទ័រមួយចំហៀង

ឧត្ដរមានជ័យ៖ អេស្កាវ៉ាទ័រមួយគ្រឿងដាច់កង់ម្ខាង និងខូចខាតជាដំណំ ប៉ុន្តែមិនមែនគ្រោះថា្នក់ដល់ជីវិតមនុស្សណាម្នាក់ឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង១០នាទីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ឃ្លាំង វណ្ណះ ជាអ្នកបើកបរ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិក្ដីខ្វាវ ឃុំចម្រើនផល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់។

ក្រោយកើតហេតុអធិការនគរបាលស្រុក បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងតាវ ចុះទៅត្រួតពិនិត្យ និងជួយអន្តរាគមន៍នៅកន្លែងកើតហេតុ ភ្លាមៗ និងចាត់វិធានការបន្តដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here