ក្រុមហ៊ុន ឃុន សៀ បានយកគ្រឿងចក្រមកឈូសផលដំណាំពួកគាត់ខ្ទេចគ្មានសល់ តើគួរធ្វើយ៉ាងណា?

0
130

ក្រុមហ៊ុន ឃុន សៀ បានយកគ្រឿងចក្រមកឈូសផលដំណាំពួកគាត់ខ្ទេចគ្មានសល់ តើគួរធ្វើយ៉ាងណា?

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រុមហ៊ុន ឃុន សៀ អុីមផត អិចផត បិតរបងបាំងព័ទ្ធយកដីពួកគាត់ដោយមិនដោះស្រាយតាមគោលនយោបាយឈ្នះឈ្នះ។

កន្លងមកពលរដ្ឋចំនួន៥គ្រួសារបានធ្វើការតវ៉ាជាមួយក្រុមហ៊ុន ឃុន សៀ អុីមផត អិចផត ដែលបានដាក់គ្រឿងចក្រចុះមកឈូសឆាយខ្ទេចផលដំណាំរបស់ពួកគាត់ដោយមិនបានជូនដំណឹងទុកជាមុន ដោយហេតុផលនេះហើយធ្វើឲ្យពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។

យោងតាមសម្តីរបស់ពលរដ្ឋទាំង៥គ្រួសារនោះ បានប្រាប់ថា ដីដែលពួកខ្ញុំកាន់កាប់គឺមានឯកសារច្បាស់លាស់ត្រឹមត្រូវណាស់ សូម្បីលោក ឌុច ចាន់ មេឃុំអរិយក្សត្រក៍ទទួលស្គាល់ដែរ ហេតុអ្វីបានជាក្រុមហ៊ុន ឃុន សៀ ហ៊ានមកឈូសឆាយផលដំណាំដែលពួកខ្ញុំកំពុងបង្កបង្កើនផលរៀងរាល់ឆ្នាំខ្ទេចគ្មានសល់បែបនេះ។

ពលរដ្ឋបន្តថា ក្រោយពេលជួបបញ្ហា នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៩ ពួកខ្ញុំបានផ្តល់ព័ត៌មានទៅលោក ឌុច ចាន់ មេឃុំអរិយក្សត្រដើម្បីជួយអន្តរាគមន៍ទប់ស្កាត់ក្រុមហ៊ុនរងចាំការដោះស្រាយ តែលោកមេឃុំមិនហ៊ានប៉ះពាល់ក្រុមហ៊ុនទេបណ្តោយឲ្យខាងក្រុមហ៊ុន ឃុន សៀ ធ្វើតាមតែអំពើចិត្ត។

ដីដែលមានបញ្ហានេះស្ថិតនៅ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ពួកខ្ញុំបានដាំដំណាំបន្លែគ្រប់មុខជាពិសេសគឺដើមស្លឹកគ្រៃ ពួកខ្ញុំបានបង្កបង្កើនផលតពីឱពុកម្តាយខ្ញុំមកជាង៣០ឆ្នាំមកហើយ មិនដែលមានបញ្ហាឬអ្នកណាមកអះអាងថាជាដីរបស់ខ្លួនឡើយហើយខ្ញុំក៍មានឯកសារគ្រប់គ្រងដីដែលទទួលស្គាល់ពីលោកមេឃុំអរិយក្សត្រផងដែរ ពួកខ្ញុំមិនមែនចេះតែដើរចាប់យកដីរបស់គេនោះទេ ។

ពួកខ្ញុំមិនរៀរាំងទេក្នុងការអភិវឌ្ឍន៍ប្រទេសមួយនេះ តែបើក្រុមហ៊ុនធ្វើទង្វើផ្ទុយពីការដឹកនាំរបស់រាជរដ្ឋាភិបាល ខ្ញុំក៍មិនសុខចិត្តដែរ ក្រុមហ៊ុនមួយមុនទទួលបានការវិនិយោគគឺត្រូវមានកិច្ចសន្យាជាមួយរដ្ឋាភិបាលច្បាស់លាស់ណាស់ជាពិសេសគឺត្រូវបង្កើតក្រុមការងារដែលមានប្រធានហ្នឹងអនុប្រធានរួមទាំងសមាជិកសរុបមិនក្រោមគ្នា២០នាក់នោះទេ ហេតុអ្វីបានជាក្រុមហ៊ុន ឃុន សៀ អុីមផត អិចផត មិនព្រមដោះស្រាយជាមួយម្ចាស់ដីជាមុនសិនមុនធ្វើការអភិវឌ្ឍន៍។

តើក្រុមហ៊ុនអាងអ្វីបានជាហ៊ានឈូសកម្ទេចផលដំណាំខ្ទេចគ្មានសល់បែបនេះ ខ្ញុំសំណូមពរដល់អជ្ញាធរដែលពាក់ព័ន្ធទាំងអស់មេតាយកអំណាចរបស់ខ្លួនជួយអន្តរាគមន៍លើរឿងខាងលើនេះផង កំចេះតែឆ្លើយថាចាំជូនដំណឹងទៅថ្នាក់លើបែបនេះ បើបណ្តោយឲ្យឈ្មួញធ្វើអ្វីតាមតែអំពើចិត្តពលរដ្ឋមិនដឹងទៅពឹងអ្នកណាទៀតទេ។

កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដំណាងក្រុមហ៊ុន ឃុន សៀ អុីមផត អិចផត បានស្រាយបំភ្លឺថាក្រុមហ៊ុនដាក់សំណើសុំគោលការណ៍អនុញ្ញាតជួលរយះពេលវែង(៩៩ឆ្នាំ) និងវិនិយោគអភិវឌ្ឍន៍លើផ្ទៃដីដុះតាមមាត់ឆ្នេទន្លេមេគង្គលើផ្ទៃដីទំហំប្រមាណ ៧០ហិកតា។
ដោយយោងលើឯកសារលិខិតលេខ ៤៣៨ សជណ.ដប ចុះថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៩ ៕ អត្ថបទដោយ៖ Chsknews

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here