អាសូរលោកពូ សាន ម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់ចោះបំពង់កនិយាយលេងកើតបានត្រឹមតែ…

0
105

អាសូរលោកពូ សាន ម៉ៅ ធ្លាក់ខ្លួនឈឺធ្ងន់ចោះបំពង់កនិយាយលេងកើតបានត្រឹមតែ…

ប្រិយមិត្តប្រហែលជាបានជ្រាបមកហើយពីអាការៈរបស់លោកពូ សានម៉ៅ ដែលកំពុងតែមានជំងឺធ្ងន់ធ្ងរដេកនៅលើកកន្ទេលដែលបំពង់កមានចោះរន្ធដើម្បីនិយាយរួច ហើយខណៈពេលនេះ លោក អ៊ឹម ជីវ៉ាក៏បានបង្ហោះសារមួយថា៖ “សូមជួយស៊ែមួយផង🙏 videoគួអោយអាសូតារាកំប្លែងនាយ សានម៉ៅធ្លាក់ខ្លួនឈឺចោះបំពង់កនិយាយលេងកើត 😭😭! នៅរសៀលនេះខ្ញុំបាទអុឹម ជីវ៉ា និងក្រុមការងារសិល្បករ បាននាំយកអំណោយរបស់ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជូនដល់តារាកំប្លែង នាយ សានម៉ៅ ដែលកំពុងមានជំងឺសួតនិងចោះបំពង់ករនិយាយមិនរួច សំរាកព្យាបាលនៅផ្ទះក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អំណោយរួមមាន អង្ករនាងខុនចំនួន៥០គីឡូក្រាម , ទឹកសុទ្ធ២កេះ ទឹកក្រូចពីកេះ និងថវិការចំនួន ៤០មុឺនរៀល ស្ថានភាពនាយសានម៉ៅក្នុងពេលនេះបានធូស្បើយបន្តិចហើយ តែអាទិត្យក្រោយត្រូវទៅព្យាបាលនៅប្រទេសថៃម្តងទៀត ហើយការព្យាបាលទាំងស្រុងគឺក្រោមការយកចិត្តទុក្ខដាក់ឧត្ថម្ភពីសំណាក់សម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ក្នុងឱកាសចុះសួសុខទុក្ខនេះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅក៏បានផ្តាំផ្ញើសួសុខទក្ខ និងជូនពរដល់នាយសានម៉ៅអោយឆាប់ជាសះស្បើយពីជំងឺនិងវិលត្រឡប់ចូលបំរើវិស័យសិល្បៈវិញ ។ ដោយក្តីគោរព: អុឹម ជីវ៉ា”

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here