សម្រេចចិត្តចងកដោយសារប្តីស្តីអោយរឿងវក់លេងហ្គេម PUBG

0
218

សម្រេចចិត្តចងកដោយសារប្តីស្តីអោយរឿងវក់លេងហ្គេម PUBG

រាជធានីភ្នំពេញ ៖ នារីវ័យ១៩ឆ្នាំម្នាក់ទើបនឹងរៀបការថ្មីថ្មោង បានជាង១ខែបានសម្រេច ចិត្តចងក បញ្ចប់ជីវិតចោលប្តី និងក្រុមគ្រួសារ ខណៈប្តីស្តីបន្ទោសខ្លួន រឿងរវល់លេខហ្គេម PUBG មិនគិតជួយបោកខោអាវ ស្រាប់តែព្រឹកឡើងប្រាប់ប្តីនិងបងថា ខ្លួនមិនទៅធ្វើការទេ ខ្លួនទៅស្រុក លុះពេលដល់ម៉ោងបាយថ្ងៃត្រង់ បងស្រីបើកទ្វារបន្ទប់ ឃើញប្អូនស្រីស្លាប់បាត់ទៅហើយ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីខាងលើមាន ឈ្មោះ ងឿន សុខលីដា អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ មុត សុខណា អាយុ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិរបស់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ត កំពត ។

តាមប្រភពពីសាច់ញាតិសព បានឲដឹងថាកាលពីល្ងាចម្សិល មិញពេលប្ដីរបស់ជនរងគ្រោះបានចេញពីរធ្វើការមកដល់បន្ទប់ជួល ឃើញប្រពន្ធដេកលេងទូរស័ព្ទហើយក៏ បន្ទោសថាគិតតែលេងផាប់ជី(PUB G)នឹងទៅ ខោអាវមិនព្រមបោកទេ រួចក៏ប្រពន្ធគាត់ក៏ស្រែកដាក់ប្ដីវិញថា ថីចុះបើពិបាកនៅជាមួយគ្នាខ្លាំង ខ្ញុំទៅនៅជាមួយម៉ែខ្ញុំវិញក៏បានដែរ ហើយប្ដីក៏ឈប់មាត់ទៅ លុះព្រឹកឡើងបងបង្កើតនឹងប្ដីក៏ទៅធ្វើការទៅ ហើយនាង(សព) គាត់ថាអត់ទៅធ្វើការទេគាត់ទៅ ស្រុក លុះដល់បងប្រុសបង្កើតចេញពីធ្វើការ មកដល់បន្ទប់ជួលវិញក៏ប្រទះ ឃើញប្អូនបានចងកស្លាប់បាត់ទៅហើយក៏ខលហៅប្ដីរបស់សពមកនឹងរាយការណ៍មកសម្តត្តកិច្ចធ្វើកាត្រួពិនិត្យតែម្តង។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ សមុីខ្លួន ខាងស្រីមិនពេញចិត្ត រៀបការជាមួយ ប្តីឈ្មោះ មុត សុខណា ទេ តែដោយសារឪពុកម្តាយបង្ខំ ទើបរៀបការបំពេញមុខម្តាយទៅ ហើយការរស់នៅ រវាងប្តីប្រពន្ធ ភាគីប្រពន្ធ មិនតម្រូវចិត្តប្តីឡើយ ក្រោយពីអន់ចិត្ត រឿងហាមចុចទូរស័ព្ទ រហូតដល់ សម្រេចបញ្ចប់ជីវិតបែបនេះ ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសលវិច័យរួច ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត ដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ។ប្រភព៖BKKTV

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here