យាយម្នាក់ស្លាប់ភ្លាមៗដោយសារជិះធ្លាក់ប្រឡាយទឹក

0
99

យាយម្នាក់ស្លាប់ភ្លាមៗដោយសារជិះធ្លាក់ប្រឡាយទឹក

កំពង់ឆ្នាំង៖ប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋ បញ្ជាក់ថា នៅវេលាម៉ោង៦៖៣០នាទី ថ្ងៃទី១៨ ខែកក្កដា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរ៉ឺម៉កកង់បីជិះធ្លាក់ប្រឡាយដោយខ្លួនឯង បណ្តាលអោយលោកយាយអាយុជាង៧០ឆ្នាំម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ករណីនេះ កើតឡើងនៅចំណុចផ្លូវជាតិលេខ៥ ម្តុំសាលាផ្លូវវ៉ាយ ស្ថិតនៅភូមិស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ទោះបីយ៉ាងណា សមត្ថកិច្ចនៅពុំទាន់បញ្ជាក់ពីព័ត៌មានលម្អិតនៅឡើយទេ ដោយអះអាងថា កំពុងពិនិត្យនិងធ្វើកំណត់ហេតុ ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here