ចិនមកខ្មែរកាន់តែច្រេីន​ បញ្ហាអសន្តិសុខ​ និងគ្រោះថ្នាក់ចរាចរណ៍កាន់តែច្រើន

0
146

រាជធានីភ្នំពេញ​ ៖ ជារៀងរាល់យប់គេតែងតែប្រទះឃើញករណីជនជាតិ​ចិន​បង្កគ្រោះថ្នាក់ចរាចរណ៍ នាពេលរាត្រីជាញឹកញាប់ ជួនកាលពួកគាត់បង្កហិង្សាថែមទៀត ទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្ត (ពិសេសក្រុងព្រះសីហនុ) តែងតែមានព័ត៌មានស្តីពីជនជាតិចិន ដែលបង្ក​ហិង្សា ឬបង្កបញ្ហា​ដល់ការរស់នៅប្រចាំថ្ងៃ ទាំងការបង្កគ្រោះថ្នាក់ចរាចរណ៍ ការលួច ឆក់ ប្លន់ ដែលមើលទៅ​ហាក់ដូចជាអសន្តិសុខហួសហេតុពេកហើយ ។

បេីនិយាយពីបញ្ហានៅលើដងផ្លូវ ជនជាតិបើករថយន្តបង្កគ្រោះថ្នាក់ពេលខ្លះ មិនទាំងនិយាយស្តីរកសមត្ថកិច្ចខ្មែរ ដែលចុះទៅដោះស្រាយបញ្ហានោះទៀតផង ជាក់ស្ដែង​កាលពីយប់ថ្ងៃទី០៨​ ឈានចូលថ្ងៃ​ទី០៩​ ខែមករា​ ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍៣ករណីបានកេីតឡេីង​ បង្កឡេីងដោយ ជនជាតិចិន​៥នាក់​ សុទ្ធតែស្រវឹងស្រា​ បេីករថយន្ត​ ៣គ្រឿង​ ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ​ជាបន្តបន្ទាប់​គ្នា​ នេះសំណាងហេីយ​ ដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណេីរដទៃទៀត ដែលមិនដឹងអ្វី​នោះ ។

ពាក់ព័ន្ធ​នឹងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡេីងដោយជនជាតិចិនកន្លងមកនេះ ជួនកាលពួកជនជាតិចិនទាំងនោះ បោះលុយទៅឲ្យជនរងគ្រោះ​ ក្នុងករណីគ្រោះថ្នាក់ចរាចណ៍នោះទៀតផង ហេីយករណីបែបនេះ បានកើតមានជាញឹកញាប់​ណាស់​ មើលទៅជនជាតិចិន ហាក់ដូចជាមានសេរីភាព ព្រោះតែអំណាចលុយដែលចិនអស់ទាំងនោះយកមកចាយនៅស្រុកខ្មែរ​ ទេីបធ្វេីឲ្យឥទ្ធិពលនេះកាន់តែខ្លាំងឡេីងជាងខ្មែរម្ចាស់ស្រុកទៅទៀត។

បច្ចុប្បន្ន​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានកេីតហេតុខាងលេី បានទាក់ទងទៅសមត្ថកិច្ចជំនាញវាស់វែង ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here