មូលហេតុ និងដំណោះស្រាយបញ្ហាគេងស្រមុក

0
77

គេងស្រមុក មិនមែនជាបញ្ហារបស់បុរសនោះទេ វាក៏កើតឡើងចំពោះស្ត្រីភេទដែរ ជាពិសេសបន្ទាប់ពីការអស់រដូវ។ មានមូលហេតុជាច្រើននៃការគេងស្រមុក ហើយមូលហេតុនិមួយៗ មានដំណោះស្រាយផ្សេងគ្នា។

លើសទម្ងន់៖ ឡើងទម្ងន់ទាក់ទងទៅនឹងភាពខុសគ្នានៃបញ្ហាសុខភាព និងជាមូលហេតុចម្បងនៃស្រមុកនៃបុរស ដោយសារតែមិនដូចស្ត្រី ពួកគេមានទំនោរឡើងទម្ងន់ចំណុចក។ បណ្ដាជាលិកាខ្លាញ់នៅជុំវិញក គៀបរិតផ្លូវដង្ហើម និងបណ្តាលឲ្យខ្យល់ពិបាករត់ក្នុងអំឡុងពេលគេង ដូច្នេះ ផ្លូវដង្ហើមងាយស្រួលបញ្ចេញសំឡេង។

ដំណោះស្រាយ៖ សម្រកទម្ងន់ឲ្យបានត្រឹមត្រូវតាមរយៈរបបអាហារសមរម្យ និងការហាត់ប្រាណ។

ផឹកស្រា៖ គ្រឿងស្រវឹងមានប្រសិទ្ធិភាពនគឺគេងបានច្រើនជាង និងបំបាត់ការឈឺចាប់, ជួយអោយអ្នកមានភាពសុខស្រួល។  ក៏ប៉ុន្តែ ផលអវិជ្ជមានគឺ អាចបង្កឱ្យគៀបសាច់ដុំខាងក្រោយបំពង់កបណ្តាលឱ្យស្រមុក។

ដំណោះស្រាយ៖ កំណត់ការទទួលទានគ្រឿងស្រវឹង។ ផឹកមុន ៤ ម៉ោងមុនពេលចូលគេង។

ថ្នាំងងុយគេង៖ និងថ្នាំធ្វើឲ្យគេងសុខស្រួលដូចជា histamin ការប្រើថ្នាំប្រភេទនេះអាចមានឥទ្ធិពលស្រដៀងគ្នា។

ការជក់បារី៖ អ្នកជក់បារីងាយនឹងគេងស្រមុកជាង ២ ដង បើប្រៀបនិងអ្នកមិនជក់បារី។ផ្សែងបារីរំញោចស្រទាប់ខាងក្នុងនៃរន្ធច្រមុះ និងបំពង់ក បណ្តាឱ្យហើមនិងរលាក។ លទ្ធផលគឺ តឹងច្រមុះធ្វើអោយអ្នកមានការលំបាកក្នុងការកដង្ហើមតាមច្រមុះ។ អ្នកដែលស្រូបផ្សែងបារីនៃអ្នកជក់ ក៏អាចប្រឈមនឹងការគេងស្រមុក។

ដំណោះស្រាយ៖ ឈប់ជក់បារី ឬគ្រាន់តែជក់មុនចូលគេង ៤ ម៉ោង ដើម្បីកាត់បន្ថយឥទ្ធិពលរបស់វា។

ឥរិយាបថគេង៖ ប្រសិនបើគេងផ្ងា អ្នកនឹងងាយស្រមុកជាង ដោយផលប៉ះពាល់នៃកម្លាំងនៃផ្លូវដង្ហើមខាងលើ។ ករណីនេះអាចកើតឡើងនៅពេលដែលអណ្តាតនិងក្រអូមមាត់ទន់ធ្លាក់ចុះមកក្រោយបំពង់ក បង្កឲ្យរួមតូចផ្លូវដង្ហើម។

ដំណោះស្រាយ៖ ដេកផ្អៀងមួយចំហៀង។ ឧបករណ៍ទម្រថ្គាមក្រោម នឹងមានប្រយោជន៍ក្នុងករណីនៃគេងស្រមុក។ នេះគឺជា ឧបករណ៍ដើម្បីរក្សាថ្គាមក្រោមនិង អណ្តាតរុញទៅមុខ។  នាំឲ្យការដកដង្ហើមកាន់តែងាយស្រួល។ មានជម្រើសមួយទៀតគឺ ដាក់ខ្នើយឲ្យផ្អៀងបន្តិចទៅមួយចំហៀង ធ្វើផ្លូវដង្ហើមពីក្រោយបំពង់កទូលាយជាង។

ប្រតិកម្មអាឡែហ្ស៊ី៖ បណ្ដាជំងឺអាឡែហ្ស៊ី ដូចជារលាកច្រមុះអាឡែស៊ី អាចបង្កឱ្យមានការតឹងច្រមុះ រួមចំណែកដល់ការគេងស្រមុក និងប៉ះពាល់ដល់គុណភាពនៃការគេង។  ការហើមស្រទាប់ច្រមុះ និងបំពង់ក ប៉ះពាល់ដល់ការដង្ហើមតាមច្រមុះ  ជាពិសេសគឺនៅពេលយប់។

ដំណោះស្រាយ៖ ព្យាបាលប្រតិកម្មអាឡែស៊ី

ការដកដង្ហើមតាមមាត់៖ ប្រសិនបើ ហាមាត់ពេលគេងអ្នកងាយនឹងស្រមុក។ នៅពេលយើងដកដង្ហើមដោយច្រមុះ ជាតិខ្លយ់កាត់តាមរយៈផ្នែកកោងនៃក្រអូមមាត់ទន់  សន្សើមៗក៏ចូលទៅក្នុងបំពង់ក ហើយក៏មិនបង្កឲ្យមាន “សំឡេង” ដែលមិនចាំបាច់។ តែនៅពេលដែលដកដង្ហើមតាមមាត់ ខ្យល់ចេញចូលតាមខាងក្រោយនៃបំពង់ក និងធ្វើឲ្យជាលិកាទន់ មានការ អង្រួន ញ័រខ្លាំង។

ដំណោះស្រាយ៖ ចូរព្យាយាមប្រើប្រាស់ឧបករណ៍ជំនួយដង្ហើម ដកដង្ហើមតាមមាត់ រន្ធច្រមុះតូច រន្ធច្រមុះតូច អាចធ្វើឱ្យអ្នកមានការលំបាកក្នុងការដកដង្ហើម ដូច្នេះ អ្នកនឹងដកដង្ហើមតាមមាត់ និងនាំឲ្យស្រមុក។

ដំណោះស្រាយ៖ ប៉ាញ់បើកច្រមុះនេះគឺ ជាប្រដាប់ប្លាស្ទិចមួយជួយរក្សារន្ធច្រមុះអោយបើកចំហទូលាយ។

គេងស្រមុកដោយបង្កឡើងដោយអណ្តាត៖ ប្រសិនបើ  អ្នកគេងស្រមុកធ្ងន់ធ្ងរ អស់រយៈកាលយូរ រងការខូចសរសៃប្រសាទ និងសាច់ដុំនៃផ្លូវដង្ហើម ផ្នែកខាងលើដែលធ្វើឱ្យពួកវាងាយនឹងឃ្លុបធ្លាក់ចុះ។ ស្ថានភាពនេះ ធ្វើឱ្យផ្លូវដង្ហើមរួមតូច បណ្តាលឱ្យស្ទះផ្លូវដង្ហើម។

ដំណោះស្រាយ៖ ការសិក្សាមួយបានបង្ហាញថា ឧបករណ៍ជំនួយថ្គាមក្រោម អាចជួយរក្សាអណ្តាត មិនឲ្យគៀបផ្នែកខាងក្រោយនៃបំពង់ក។

វេជ្ជ. កឹមទូ (ប្រភព Timesofinda)

LEAVE A REPLY

Please enter your comment!
Please enter your name here