ស៊ែរចែកគ្នាដឹង! លែងបារម្ភហើយបញ្ហាពងបែកក្នុងមាត់ ជាសះស្បើយ១០០%

0
248

ស៊ែរចែកគ្នាដឹង! លែងបារម្ភហើយបញ្ហាពងបែកក្នុងមាត់ ជាសះស្បើយ១០០%

1-លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិដើមធំ ស្លឹកមានទងខ្លី រៀវស្រូចខាងទង ទាលមូលខាងចុងស្លឹក។ ស្លឹករលីងមានបណ្តោយ20សម។ ផ្កាជាកញ្ចុំចុងមែក ពណ៍ស និងមានក្លិនក្រអូបសាយ ផ្លែនិងគ្រាប់មានរាងវក្តំ មានសំបករឹង គល់ទងផ្លែរឹងប៉ោង មានជាតិទឹកច្រើន នៅពេលទុំមានពណ៍ក្រហម លឿង ឬ ស។

2-កន្លែងដាំដុះ គេនិយមដាំលើដីទួល ប្រភេទដីខ្សាច់។

3-ផ្នែកប្រើប្រាស់ៈ គេប្រើសំបកដើមស្រស់ ឬសាច់ផ្លែទុំ និងសាច់គ្រាប់លីងឆ្អិន

4-សមាសធាតុគីមីៈ សំបកដើមមានជាតិចត់ Tamin 4-7%។ ផ្លែដែលជាផ្នែករីកប៉ោងទន់ នៅពេលទុំមានជាតិស្ករ VitaminB1, Riboflavine and Vitamin C.។ ពូជផ្លែលឿង មានជីវជាតិ C ច្រើនជាង ប៉ុន្តែមាន Riboflavine តិចជាង។ ជីវជាតិទាំងបីមុចមានច្រើនជាងផ្លែចេក និងក្រូច។

5-វិធីប្រើជឱសថបុរាណ
*សំបកដើមស្រស់ គេបុកបៀម ព្យាបាលដំបៅក្នុងមាត់ ពងបែកមាត់។ ប្រើដាំទឹក ផឹកក្នុងករណីរាគខ្លាំង ពេលចុករមូលក្រពះ រលាកផ្លូវនោម និងផ្លូវភេទ។

*សាច់ផ្លែទុំបុកពូតយកទឹក បិតជាស្រា ផឹកសំរាប់បញ្ចុះទឹកនោម និងបំបាត់ក្អួត

ប្រើលាបរឹតកន្លែងឈឺសន្លាក់ឆ្អឹង ប្រើបៀមសំរាប់ព្យាបាលដំបៅក្នុងមាត់។*សាច់គ្រាប់លីងចំអិន ប្រើជាចំណីអាហារ វាមានជាតិម្សៅ 5-9% ជាតិអាហ្សូត 7-9% និងជាតិប្រេង 47,13% ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ប្រភព៖ អ៊ាង សុផល្លែត

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here