៦ចំនុចស្រ្តីមានផ្ទៃពោះគួរយល់ដឹងពេលជិះរថយន្តធ្វើដំណើរ

0
264

ស្រ្តីមានផ្ទៃពោះបើកបររថយន្ត ត្រូវយល់ដឹងនូវកត្តាទាំងនេះដើម្បីកុំមានគ្រោះថ្នាក់ឬ ប៉ះពាល់កូនក្នុងផ្ទៃបង្ករអោយមានគ្រោះថ្នាក់ដល់សុខភាពម្តាយ និងទារក។

មាន៦ចំនុចដែលស្ត្រីគួរដឹង៖

  1. ប្រសិនជាក្នុងឡានមិនសូវមានសមាជិកជិះ ស្ត្រីមានផ្ទៃពោះគួរតែអង្គុយក្រោយ ព្រោះកន្លែងក្រោយគឺធំជាងនៅខាងមុខ។​ នៅពេលដែលអ្នកអង្គុយក្រោយ អ្នកគួរតែរុញកៅអីមុខឲ្យទៅមុខ ហើយទុកកន្លែងរាងធំបន្តិចសម្រាប់ដាក់ជើង ព្រោះស្ត្រីមានផ្ទៃពោះអង្គុយយូរជើងនឹងងាយហើមខ្លាំងណាស់។
  2. នៅពេលដែលអ្នកអង្គុយ អ្នកគួរតែដាក់ខ្សែក្រវ៉ាត់ ព្រោះអាចការពារសុវត្ថិភាពអ្នកបាននៅពេលដែលចាប់ហ្វ្រាំងម្តងៗ។ ដូចនេះ អ្នកមិនគួរខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ហើយមិនពាក់ខ្សែក្រវ៉ាត់នោះទេ ព្រោះអាចធ្វើឲ្យអ្នកគ្រោះថ្នាក់កាន់តែខ្ពស់។
  3. ក្នុងឡានមិនគួរឲ្យមានផ្សែងបារីទេ ព្រោះបើមានសូម្បីតែបន្តិច នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ស្ត្រីមានផ្ទៃពោះ ព្រមទាំងទារកក្នុងផ្ទៃជាខ្លាំង។
  4. ម៉ាស៊ីនត្រជាក់ក្នុងឡានមិនគួរបើកត្រជាក់ពេកទេ ដោយតម្រូវក្នុងសីតុណ្ហភាពដែលល្មម ទើបមិនធ្វើឲ្យអ្នកម្តាយឆាប់ផ្តាសាយ។
  5. អ្នកម្តាយមិនគួរជិះឡានយូរឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការសម្រាលកូននៅពេលក្រោយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃទៀតផង។ ដូចនេះ ពេលដែលបើកទៅឆ្ងាយ គួរតែឈប់ខ្លះ ហើយចុះមកដើរ ដើម្បីឲ្យឈាមដើរស្រួល ទើបអាចបន្តឡើងឡានជិះទៅមុខទៀត។
  6. អ្នកអាចរកស្បែកជើងផ្ទាត់ដែលទន់ទុកពាក់ក្នុងឡាន ឬក៏ក្រាលកម្រាលដែលទន់សម្រាប់ទ្រាប់ជើង។ ម្យ៉ាងទៀត អ្នកគួរតែរកខ្នើយទន់សម្រាប់ទប់ខ្នង ទើបអាចធ្វើឲ្យអ្នកអាចអង្គុយយ៉ាងស្រួលបាន៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here