មិនធម្មតាក្មេងម្នាក់នេះ លបចូលទៅស្ងាត់ៗ នារីម៉ាស្សាដឹងខ្លួនទាន់

0
304

មិនធម្មតាក្មេងម្នាក់នេះ លបចូលទៅស្ងាត់ៗ នារីម៉ាស្សាដឹងខ្លួនទាន់

ភ្នំពេញ ៖ ជនសង្ស័យជាចោរម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវនារីម៉ាស្សាក្របួចបានប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពចូលទៅលួចឆក់យកកាបូប ខណៈម្ចាស់កំពុងតែលង់លក់ក្នុងដំណេកតែភ្ញាក់ដឹងខ្លួនទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក នៅចំណុចផ្ទះម៉ាស្សាយីហោកូលាបក្រហម ផ្ទះលេខ៨៤ តាមផ្លូវលេខ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ដែលនារីម៉ាស្សាក្របួចជាប់យកមកប្រគល់ឱ្យសមត្ថកិច្ចនេះ ឈ្មោះម៉ៅ ទិត្យ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរមិនពិតប្រាកដ និងធ្លាប់ប្រើប្រាស់គ្រឿងញៀន។ ចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

តាមនារីម៉ាស្សាបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នាងកំពុងតែលង់លក់ ស្រាប់តែលេចមុខជនសង្ស័យរូបនេះនិងបក្ស- ពួកម្នាក់ទៀតចូលមកធ្វើសកម្មភាពលួចឆក់យកកាបូបរបស់នាង តែត្រូវភ្ញាក់ដឹងខ្លួនទាន់ក៏ស្ទុះទៅចាប់ និងឆោឡោឡើងបង្កឱ្យភ្ញាក់ផ្អើល តែចាប់បានម្នាក់ រួចទាក់ទងទៅសមត្ថកិច្ចឱ្យមកទទួលយក ចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំយកជនសង្ស័យទៅសួរនាំនៅស្នាក់ការប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ដើម្បីបន្តនីតិវិធី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here