ហួសចិត្ត! ដោយសារអវត្តមានមិនបានទៅរៀន កូនសិស្សត្រូវបានគ្រូលុបឈ្មោះចេញពីសាលា

0
826

ហួសចិត្ត! ដោយសារអវត្តមានមិនបានទៅរៀន កូនសិស្សត្រូវបានគ្រូលុបឈ្មោះចេញពីសាលា

រឿងដែលគួរអោយហួសចិត្តគឺ ក្មេងសិស្សសាលាម្នាក់ត្រូវបាននាយកសាលាមួយកន្លែងបញ្ឍប់ការសិក្សាក្រោយពីមិនឃើញវត្តមានកូនសិស្សម្នាក់នេះទៅសាលាដោយសារតែមានជំងឺពងបែកពេញខ្លួន ជាជំងឺអុតស្វាយ។ យោងយតាមគណនីស្ត្រីម្នាក់ឈ្មោះ នុពង្ស ស្ងួនវិសុទ្ធ ត្រូវជាម្តាយកូនសិស្សបានបង្ហោះ និងសរសេររៀបរាប់ថា៖

(នាងខ្ញុំជាម្តាយបានតេទូរសព្ទ័សុំច្បាប់លោកគ្រូនាយកដោយផ្ទាល់)មិនចង់ផុសទេ តែវាហួសចិត្ត មើលចុះវាមិនមែនបីថ្ងៃ ឬមួយសប្តាហ៍ ជានោះទេ! ជិត2ខែ ទម្រាំទៅរៀនបាន! ទីបំផុតត្រូវលប់ឈ្មោះ បញ្ឈប់ ការសិក្សា មិនបានចូលប្រឡងឆមាសលើកទី2ទេ ដោយសាលាមិនផ្តល់ដំណឹង ឬផ្តល់់ពត៍មានអ្វីសោះ សូម្បីត្រឹមតែ តេទូរសព្ទ័ក៏មិនមាន! កុំថាឡើយក្រដាស1សន្លឹក! សូមបងប្អូនជួយគិតមើល!

ជួយយោបល់មើល ក្មេងចង់រៀនមិនមែនក្មេងពាលបែកថ្នាំគេចសាលាទេ តើលោកគ្រូចង់បានអី!

ទោះជាយ៉ាងណាគេមិនទាន់ដឹងថារឿងនេះវាជាយ៉ាងណាទៀត ហើយនាយកសាលាពិតជាបានបញ្ឍប់កូនសិស្សដោយសារមិនដឹងពីមូលហេតុឬយ៉ាងណា​ សូមរងចាំតាមដានជាមួយព័ត៌មាននេះបន្ថែមទៀត៕


Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here