ចាំបានទេ? នារីម្នាក់ត្រូវឃាតករដុតនៅព្រែកព្នៅ ពេលនេះឃាតករត្រូវសមត្ថកិច្ចចាប់បានហើយ!

0
702

ចាំបានទេ? នារីម្នាក់ត្រូវឃាតករដុតនៅព្រែកព្នៅ ពេលនេះឃាតករត្រូវសមត្ថកិច្ចចាប់បានហើយ!

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលបានចាប់ខ្លួនជនដៃដល់បានហើយ ដែលសម្លាប់នារីរងគ្រោះរួចយកសាកសពទៅដុតបំផ្លាញចោល នៅក្បែរស្ពានព្រែកព្នៅ ក្នុងខណ្ឌជ្រោយចង្វារកាលពីពេលថ្មីនេះ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថាទាំងជនរងគ្រោះ និងជនដៃដល់ជាជនជាតិចិនដូចគ្នា ហើយជាសង្សារទៀតផង។

យ៉ាងណាក៏ដោយនៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃនាំខ្លួនយកទៅសួរនាំដើម្បីចាត់ការបន្ត។ ការចាប់ខ្លួននេះបានធ្វើឡើងក្រោយពេលដែលជនដៃដល់ បានត្រឡប់មកពីស្រុកចិនវិញ ដោយសារតែក្រោយធ្វើសកម្មភាពរូបគេបានគេចខ្លួនទៅកាន់ប្រទេសចិនមួយរយៈ។

ករណីភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោងជាង១១យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅឯដីឡូតិ៍មួយកន្លែងជិតស្ពានលីយ៉ុងផាត់ក្នុងសង្កាត់បាក់ខែងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយជនសង្ស័យបានដឹកមនុស្សតាមរថយន្តយកទៅដុតចោល ដោយជនរងគ្រោះគេសន្និដ្ឋានជាជំហ៊ានដំបូងថាជាមនុស្សស្រី៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here