លួច​លុយម្តាយជិត១០ម៉ឺនដុល្លារ​ទិញកាដូរ​អោយប្រុសស្អាតៗនៅលើអនឡាញ​

0
151

លួច​លុយម្តាយជិត១០ម៉ឺនដុល្លារ​ទិញកាដូរ​អោយប្រុសស្អាតៗនៅលើអនឡាញ​

ក្មេងស្រីជនជាតិចិនឈ្មោះ Xiao Ya អាយុ ១៦ឆ្នាំ បានលួចលុយពីកុងម្តាយរបស់ខ្លួនដើម្បីទិញកាដូរូបស្អាតៗ(Sticker) ជូនដល់មិត្តប្រុស នៅលើបណ្តាញសង្គមអស់ជិត ១០ម៉ឺនដុល្លារ ។​ នេះបើយោងតាម​សារព័ត៌មាន Koreaboo ។​

នាង Xiao Ya ជា​ក្មេងស្រី​ម្នាក់​ដែល​រៀន​នៅ​កាណាដា ហើយ​នាង​បាន​ប្រើប្រាស់​ប្រាក់​សម្រាប់​បង់ថ្លៃ​សាលា និង ប្រាក់​ក្នុង​គណនី​ធនាគារ​របស់​ម្តាយ​ជាច្រើន ទិញ​កាដូ​បែប​ឌីជីថល​ជូន​ដល់​អ្នក​ចូលចិត្ត Live តាម​បណ្តាញ​សង្គម​ជាច្រើន​នាក់​ដែល​នាង​ពេញចិត្ត ជាពិសេសនោះប្រុសសង្ហារ​ៗ ។

​កាដូ​បែប​ឌីជីថល ដែលនាង​ទិញជូនមិត្តប្រុស និង​បុរសសង្ហារ​ នោះមាន​តម្លៃ​ពីចាប់ពី ០,០២ ដុល្លារ ដល់ ៥១០ ដុល្លារ ដោយ​ប្រាក់​ទាំងនោះ នាង​បាន​លួច​យក​ពី​គណនី​ធនាគារ​ម្តាយ​នាង ។

នាង Xiao បានឱ្យដឹងថា នាង​បាន​ទិញ​កាដូ​ឌីជីថល​ទាំងនោះ​ដែល​រួមមាន​រូប​ផ្កា​កុលាប ឬ រូប​កោះ​ឋានសួគ៌ ដើម្បី​បង្ហាញ​ពី​សេចក្តីស្រឡាញ់​ចូលចិត្ត​របស់​នាង​ទៅកាន់​អ្នក​ដែល Live វីដេអូ​តាម​បណ្តាញ​សង្គម​ទាំងនោះ ។

ទោះបីជាយ៉ាងនេះក្តីបច្ចុប្បន្ន ម្តាយ​នាង Xiao បានដាក់​ពាក្យ​ទារប្រាក់​ទាំងនោះ​តាមផ្លូវ​ច្បាប់​ពី​ក្រុមហ៊ុន Inke ជាលទ្ធផល​​ក្រុមហ៊ុន បាន​បញ្ជាក់ថា រាល់​ឈ្មោះ​នៃ​ការទិញ​កាដូ​ទាំងនោះ​សុទ្ធតែជា​ឈ្មោះ​ម្តាយ​នាង មិនមែន​ឈ្មោះ​នាង Xiao ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here