គួរដឹង! មិនសូវសម្បូរទឹកដោះគួរបរិភោគអាហារទាំងនេះ

0
127

គួរដឹង! មិនសូវសម្បូរទឹកដោះគួរបរិភោគអាហារទាំងនេះ

ក្រោយពេលសម្រាល អ្វីដែលស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯង និងកូន គឺសម្រាកអោយបានគ្រប់គ្រាន់ និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ទៀតនោះ គឺរបបអាហារត្រឹមត្រូវក៏ជួយបង្កើនទឹកដោះបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីប្រភេទនៃអាហារដែលអ្នកគួរទទួលទានកំឡុងពេលកំពុងបំបៅដោះកូន ៖

១. ត្រីសាលម៉ុន

មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយបង្កើនបរិមាណនៃការទឹកដោះ។ ត្រីសាលម៉ុន ក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតជាតិខ្លាញ់ DHA ដែលចាំបាច់សម្រាប់ការអភិវឌ្ឍសរសៃប្រសាទរបស់ក្មេង និងជួយអោយស្ត្រីជាម្ដាយរក្សាបាននូវអារម្មណ៍ល្អជៀសផុតពីជំងឺបាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន។

២. អាហារផ្សំឡើងពីទឹកដោះគោ

ទឹកដោះគោ, យ៉ាអួរ, ឈីស និងអាហារផ្សំឡើងពីទឹកដោះគោផ្សេងទៀត គឺសំខាន់ណាស់ដែលគួរតែមានក្នុងរបបអាហារប្រចាំថ្ងៃរបស់ស្ត្រីជាម្ដាយកំពុងបំបៅដោះកូន។ អាហារទាំងនេះមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន, វីតាមីន D, វីតាមីន B និងជាពិសេសនោះ គឺជាតិកាល់ស្យូមដែលចាំបាច់ក្នុងការលូតលាស់ ឬអភិវឌ្ឍ​​​ឆ្អឹងរបស់ទារក។

៣. សាច់គោគ្មានខ្លាញ់

ស្ត្រីជាម្ដាយគ្រប់រូប គឺសុទ្ធតែត្រូវការថាមពលបន្ថែម ហើយសាច់គោគ្មានខ្លាញ់ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុចិញ្ចឹមដែលជួយផ្ដល់កម្លាំងដល់រាងកាយ។ វាមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន, វីតាមីន B12 និងជាពិសេសជាតិដែកចាំបាច់សម្រាប់បង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម និងថាមពលឆាប់រហ័ស។

៤. ស៊ុត

ស៊ុត ជាអាហារពេលព្រឹកល្អបំផុតមួយដែលមានរសជាតិឆ្ងាញ់ ហើយមិនពិបាកនឹងចម្អិនទៀត។ វាមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន រួមទាំងវីតាមីន D និង choline ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង និងការអភិវឌ្ឍខួរក្បាលរបស់ទារក។

៥. ក្រូច

មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលធ្វើអោយវាក្លាយជាអាហារល្អបំផុតមួយជួយបង្កើនការផលិតទឹកដោះ។ បរិមាណនៃវីតាមីន C ក្នុងផ្លែក្រូចក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ស្ត្រីជាម្ដាយ និងទារកប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺផ្សេងៗបានយ៉ាង​​​ប្រសើរផងដែរ។

៦. បាយអង្ករសម្រូប

បាយអង្ករសម្រូបអាចផ្ដល់នូវថាមពលបន្ថែមដែលស្ត្រីជាម្ដាយកំពុងបំបៅដោះកូនត្រូវការ និងថែមទាំងជួយបង្កើនការផលិតទឹកដោះសម្រាប់ទារកទៀតផង។

៧. បន្លែបៃតង

បន្លែបៃតងជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់ស្ត្រីកំពុងបំបៅដោះកូន ដោយវាមានផ្ទុកសម្បូរទៅដោយអាស៊ីតហ្វូលិកដែលជួយរាងកាយក្នុងការផលិតកោសិកាឈាមថ្មី។ បន្លែបៃតងជាប្រភពដ៏ល្អនៃវីតាមីន C និងជាតិដែកដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ៕ ប្រភព៖ Health.com

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here