អុញនោះ! ប្លែកណាស់ តិចបងប្អូនមើលមិនស្គាល់នាងអីទៅ!

0
2068

អុញនោះ! ប្លែកណាស់ តិចបងប្អូនមើលមិនស្គាល់នាងអីទៅ!

បន្ទាប់ពីផ្ទុះរឿងអាស្រូវរើសអើងពណ៌សម្បុរបេក្ខនារី X Factor Cambodia លៀង ចាន់ឡា រួចមកមហាជនជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់រូបនាងជាខ្លាំងពេញបណ្តាញសង្គម។ ដោយយើងសង្កេតឃើញមានការប្រកាសឧបត្ថម្ភ និងការបញ្ចេញមតិយោបល់ផ្សេងៗ មិនថាបងប្អូនអ្នកគាំទ្រ ឬក៏សិល្បករ សិល្បការិនីនោះឡើយ។

ក្នុងនោះជាងផាត់មុខដ៏ល្បីម្នាក់ក៏បានបង្ហាញក្តីអាណិតអាសូរប្រកាសរកប្អូនស្រីចាន់ឡាដើម្បីផ្តល់ការឧបត្ថម្ភផាត់មុខដល់ប្អូនស្រីសម្រាប់ការប្រកួតវគ្គក្រោយ ក៏ដូចជាចូលរួមក្នុងកម្មវិធីផ្សេងៗផងដែរ។

មិនដូចជាការលើកឡើងមួយចំនួនដែលថាការប្រកាសជួយដល់ប្អូនស្រីចាន់ឡាគឺដើម្បីតោងកាលីបប្អូនស្រីដើម្បីយកល្បីខ្លួនឯង បងប្រុសដែលជាអ្នកផាត់មុខដ៏ល្បីបានជួបប្អូនស្រីដូចដែលបានសន្យា នឹងបានបញ្ចេញថ្វីដៃផាត់មុខប្អូនស្រីដោយផ្ទាល់ដៃធ្វើអោយសម្រស់ក្មេងស្រីជនបទម្នាក់ក្លាយជាស្រីស្អាតខុសពីកាលប្រលងខ្លាំងតែម្តង។

ចង់ដឹងថាស្រស់ស្អាតយ៉ាងណាសូមទស្សនារូបភាពដូចខាងក្រោម៖

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here