មានអ្វីកើតឡើង បើយើងបរិភោគខ្ញីជាប្រចាំថ្ងៃ?

0
53

មានអ្វីកើតឡើង បើយើងបរិភោគខ្ញីជាប្រចាំថ្ងៃ?

ខ្ញីគឺជាផ្នែកមួយនៃមើមរុក្ខជាតិ មានជ័រតិចៗដែលមានលក្ខណះពិសេសរបស់វា។ ខ្ញីជារសជាតិហឹលស្រដៀងនឹងម្ទេសដែរ ដែលគេនិយមប្រើប្រាស់វាជាចំបាច់ដូចជាធ្វើនំខ្ញី ឬប្រើប្រាស់សំរាប់មុខម្ហូបផ្សេងៗតាមតម្រូវការ ហើយវាជាគ្រឿងទេសគួរឱ្យចាប់អារម្មណ៍ជាងគេនៅលើពិភពលោក។

តើយើងប្រើប្រាស់ខ្ញីដើម្បីធ្វើអ្វីខ្លះប្រចាំថ្ងៃ? តើយើងចូលចិត្តធ្វើអី្វជាងគេដោយប្រើខ្ញី? ច្បាស់ណាស់ថា អ្នកប្រាកដនឹងចូលចិត្តវាតាមរយះធ្វើម្ហូបញុំ ប៉ុន្តែច្បាស់ណាស់ថាអ្វីដែលល្អប្រសើរជាងនេះគឺ ការហូបខ្ញីជាប្រចាំត្រូវប្រើក្នុងកម្រិតមធ្យម ឬអាចលើសតាមធ្វើដែលអ្នកអាចធ្វើបាន ពីព្រោះវាមិនមានប៉ះពាល់ដល់សុខភាពយើងទេ។ ការប្រែប្រួលការប្រើប្រាស់ប្រចាំថ្ងៃខ្ញីផ្តល់ជូននូវអត្ថប្រយោជន៍សុខភាពទាំងអស់។ ទោះបីជាអ្នកមិនចូលចិត្តរសជាតិវាក៏ដោយអ្នកប្រហែលជាចង់ប្រើថ្នាំគ្រាប់ជាជាងហូបខ្ញី។

អត្ថប្រយោជន៍របស់វាគឺ ជួយបន្សាបជាតិអាសុីត (Acid) ដែលធ្វើអោយរលាកទងអាហារ និងប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ ដូចជាក្រហាយដើមទ្រូងជាដើម។ ស្ថានភាពឈឺចាប់មួយនេះគឺបណ្តាលមកពីកំរិតជាតិអាសុីនៅក្នុងខ្លួនយើងលើសកំរិត ដែលអាចឱ្យអ្នកឈានដល់ការទិញថ្នាំលេចដោយគ្មានវេជ្ជបញ្ជាដើម្បីបន្ថយរោគសញ្ញាទាំងនេះរបស់អ្នក។  សារធាតុសកម្មមួយចំនួននៅក្នុងខ្ញីត្រូវបានប្រើក្នុងការប្រើថ្នាំបំបាត់ការឈឺចាប់ដោយសារតែខ្ញីមានសមត្ថភាពប្រឆាំងនឹងការរលាក និងប្រឆាំងនឹងការចង់ក្អួត។ ការប្រើខ្ញីនៅពេលដែលអ្នកធ្លាប់មានការចាល់អាស៊ីត នឹងនិងការគ្រប់គ្រងរោគសញ្ញា គឺមានដូចៗគ្នា ប៉ុន្តែភស្តុតាងក៏បង្ហាញផងដែរថាការប្រើខ្ញីអាចបន្ថយឱកាសនៃការកើតឡើងអាសុីតនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here