បណ្តេញជនជាតិចិនប្រុសស្រី០៧នាក់ និងហាមមិនអោយចូលប្រទេសកម្ពុជា០៣ឆ្នាំ ករណី…

0
245

បណ្តេញជនជាតិចិនប្រុសស្រី០៧នាក់ និងហាមមិនអោយចូលប្រទេសកម្ពុជា០៣ឆ្នាំ ករណី…

ភ្នំពេញ៖ ថ្មីៗនេះលំហូរជនជាតិបានហូរចូលមកកម្ពុជាយ៉ាងគំហុកមិនថាមកធ្វើវិនិយោគ ឬទេសចរទេ ដោយអ្នកទាំងនោះភាគច្រើនមកកម្ពុជាគឺស្វែងរកការងារធ្វើ និងបើកអាជីវកម្មផ្សេងៗ។ ប៉ុន្តែអ្វីដែលយើងតែងតែឃើញសកម្មភាពរបស់ជនជាតិចិនមួយចំនួនធំបានចូលមកកម្ពុជាគឺភាគច្រើនតែងតែបង្កបញ្ហាផ្សេងៗខុសច្បាប់កម្ពុជា។

ជាក់ស្តែងថ្ងៃនេះ កម្ពុជាបានបណ្តេញ​ជនជាតិ​ចិន​ ០៧​នាក់ ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ នូវ​សារធាតុ​ញៀន នៅភ្នំពេញ ​។ គួររំលឹកផងដែរថា នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤​និង​០០​នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​នគរបាល​ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ នៃ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា នូវ​ជនជាតិ​ចិន​ចំនួន ០៧​នាក់​។

ជនជាតិ​ចិន​ទាំង ០៧​នាក់​នេះ កម្លាំង​នគរបាល​ស្នាក់​ការត្រៀម​បណ្តេញចេញ​ខេត្ត​ព្រះសីហនុ ទទួល​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បទល្មើស​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ឲ្យ​ផុតពី​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងយន្តហោះ​លេខ DR5036 និង​8L886 ( KOS-CHN) ឆ្ពោះទៅ​ប្រទេស​ដើម​វិញ ដោយ​ហាម​មិនអោយចូល​ប្រទេសកម្ពុជា​រយៈពេល ០៣​ឆ្នាំ​៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here