ស្រីៗ​ត្រូវ​ដឹង! ៤​យ៉ាង​នេះ​​​មិន​គួរ​ធ្វើ​នៅ​លើ​សុដន់​ឡើយ បើ​មិន​ចង់​មាន​គ្រោះថ្នាក់

0
95

ស្រីៗ​ត្រូវ​ដឹង! ៤​យ៉ាង​នេះ​​​មិន​គួរ​ធ្វើ​នៅ​លើ​សុដន់​ឡើយ បើ​មិន​ចង់​មាន​គ្រោះថ្នាក់

ការ​យក​ចិត្តទុកដាក់​ទៅ​លើ​បញ្ហា​ដើម​ទ្រូង​ពិត​ជា​សំខាន់​ណាស់​សម្រាប់​នារី ព្រោះ​បើ​អ្នក​ចេះ​តែ​ព្រងើយ​កន្តើយ​ហើយ​ធ្វើ​ខុស​នោះ បញ្ហា​ជា​ច្រើន​នឹង​អាច​កើត​មាន​ឡើង។ ខាង​ក្រោម​នេះ​ជា​រឿង ៤​យ៉ាង​នេះ​​​មិន​គួរ​ធ្វើ​នៅ​លើ​សុដន់​ឡើយ បើ​មិន​ចង់​មាន​គ្រោះថ្នាក់ ៖

១. ពាក់​អាវ​ទ្រនាប់​ខុស​ទំហំ:តាម​ស្ថិតិ​បាន​បង្ហាញ​ថាមាន​តែស្រ្តីម្នាក់​ក្នុងចំណោមបួននាក់ប៉ុណ្ណោះ​ដែលអាចពាក់អាវទ្រនាប់​ត្រឹមត្រូវ។ ​ការ​ពាក់​អាវ​មាន​ទំហំ​តូច​ វាអាចរឹតត្បិតលំហូរឈាមនិងបណ្តាលឱ្យកើតមានជាលិកាស្លាកស្នាមដែលអាចនាំអោយកើតមហារីក ដូច្នេះ​ការ​សំខាន់​ត្រូវ​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​ត្រឹមត្រូវ។

២. ការ​ប៉ះពាល់​ខ្លាំងៗ​ទៅ​លើ​ដើមទ្រូង:សម្រាប់​អ្នក​មាន​ដៃ​គូ​គឺ​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​រឿង​នេះ​ឲ្យ​មែន​ទែន ​ព្រោះ​​នៅ​ពេល​ដៃគូ​អ្នក​​មាន​ការ​ប៉ះពាល់​ខ្លាំងៗ​ទៅ​លើ​ដើមទ្រូង​នោះ វា​ធ្វើ​ឲ្យ​មាន​ការឈឺចាប់ដែល​អាចនាំ​ឲ្យ​ខូច​ទ្រង់ទ្រាយឆ្អឹង។ វា​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ណាស់ ដូច្នេះ​អ្នក​ត្រូវ​តែ​ដឹង និង​ការពារ។

៣. ការ​ដក​រោម​លើ​សុដន់:គ្មានស្ត្រីណាចង់​ឲ្យ​មាន​រោម​លើសុដន់របស់ពួកគេ​ឡើយ​ ដូច្នេះ​ពេល​ខ្លះ​ពួក​គេ​អាច​ដក​រោម​ទាំង​នោះ​ចេញ។ ទោះជាយ៉ាង​ណា​ក៏​ដោយ​ការ​ដក​នេះ​គឺ​ពិត​ជា​គ្រោះថ្នាក់​ណាស់​ជាពិសេសនៅជុំវិញតំបន់ក្បាលដោះ។

៤. ហាត់​ប្រាណ ឬ​រត់​ដោយ​គ្មាន​អាវ​ទ្រនាប់:ការ​ហាត់​ប្រាណ​ ឬ​ហាត់​Yoga ទាំង​គ្មាន​អាវ​ទ្រនាប់​ជួយ​ការពារ​នោះ​អាច​មាន​ផល​ប៉ះពាល់​ទៅ​លើ​សុដន់​យ៉ាង​ខ្លាំង​ វាអាចបណ្តាល​ឲ្យ​មានការខូចខាតធ្ងន់ធ្ងរប្រសិនបើអ្នក​ចេះ​តែ​បណ្ដោយ​សុដន់លោត​ខ្លាំងៗ។ទោះជាយ៉ាងណាអាវទ្រនាប់ជួយការពារជាលិកានៃសុដន់ ហើយ​អាវទ្រនាប់កីឡាមានភាពងាយស្រួលសម្រាប់ការហាត់ប្រាណ ដូច្នេះ​អ្នក​គួរ​តែ​មាន​វា​ពេល​ហាត់​ប្រាណ៕

Facebook Comments

LEAVE A REPLY

Please enter your comment!
Please enter your name here